ចំណែក

​ជីវិត​ជា​គូ​នៅ​ក្នុង​លោក​នេះ​ អ្នក​ណា​ក៏​ប្រាថ្នា​ចង់បាន​ការ​ស្រឡាញ់​ស្មោះស្ម័គ្រ​ មើលថែ​រក្សា​គ្នា​រហូត​ដល់​ចាស់​ស្លាប់​រៀងៗ​ខ្លួន​ដែរ​ តែ​សួរ​ថា​ តើ​អ្នក​រាល់គ្នា​ពិត​បាន​សម​តាម​បំណង​គ្រប់​គ្នា​ឬ​យ៉ាងណា​?​

​រឿង​គ្រប់យ៉ាង​ គឺ​យើង​គ្រប់​គ្នា​ជា​អ្នក​កំណត់​ ហើយ​ក៏​ជា​អ្នក​សាង​វា​ឡើង​មក​ដែរ​ ល្អ​ឬ​អាក្រក់​ វា​ស្ថិត​នៅ​លើ​យើង​ ដូច​គ្នា​នេះ​ដែរ​ យើង​ក្រលេក​មើល​ សកម្មភាព​ដ៏​ជួល​ចិត្ត​របស់​គូស្នេហ៍​ដ៏​ស្មោះស្ម័គ្រ​របស់​លោកយាយ​លោកតា​មួយគូ​នេះ​វិញ​ ការ​ស្រឡាញ់​ ការ​មើលថែ​រក្សា​គ្នា​រហូត​ដល់​ចាស់​បែប​នេះ​ តើ​មាន​ប្ដី​ប្រពន្ធ​ប៉ុន្មាន​គូ​ ដែល​មា​នទី​បញ្ចប់​នៃ​ជីវិត​ជា​គូ​ដល់​ដំណាក់កាល​នេះ​។​

​រឿង​ដែល​ធ្វើ​អ្នក​ទស្សនា​វី​ដេ​អូ​នេះ​ហើយ​ មានការ​រំជួលចិត្ត​ ហើយ​ខ្ញុំ​ជឿ​ថា​ អ្នកខ្លះ​ក៏​ស្រក់​ទឹកភ្នែក​ដោយ​មិនដឹង​ខ្លួន​ផង​នោះ​ យើង​មើលទៅ​លោកតា​ម្នាក់​នោះ​ ប្រពន្ធ​របស់​គាត់​កំពុង​ឈឺ​ធ្ងន់​នៅ​លើ​គ្រែ​ គាត់​បាន​កាន់​ដៃ​ប្រពន្ធ​គាត់​យ៉ាង​ជាប់​ ដើម្បី​ផ្ដល់​ការ​ស្រឡាញ់​ មើលថែ​រក្សា​ ព្រមទាំង​បញ្ជាក់​ពី​ភាព​ស្មោះស្ម័គ្រ​របស់​គាត់​ ព្រមទាំង​សម្រក់​ទឹក​យ៉ាង​គួរ​ស្រណោះ​បំផុត​។​ ពេល​នេះ​ តើ​មាន​មនុស្ស​ប៉ុន្មាន​អ្នក​ បាន​យល់​ពី​អារម្មណ៍​របស់​លោកតា​ ដែល​ដឹងខ្លួន​ថា​ គាត់​អាច​នឹង​បាត់​មនុស្ស​ជាទី​ស្រលាញ់​របស់​គាត់​ក្នុង​ពេល​ណាមួយ​មិន​ខាន​៕

​សូម​ទស្សនា​វី​ដេ​អូ​ខាងក្រោម​ទាំងអស់​គ្នា​៖

Posted by ចុចមើល Choch Merl on Thursday, February 8, 2018

ចំណែក

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here

6 − 3 =