ចំណែក

​យោង​តាម​របាយការណ៍​បានឱ្យ​ដឹង​ថា​ក្លិប​កាំភ្លើង​ធំ​ Arsenal​ ត្រៀម​លក់​ Hector​ Bellerin​ ដើម្បី​បង្កើន​ថវិកា​ដល់​ក្លិប​នៅ​រដូវក្តៅ​នេះ​ ។​ ខណៈ​ដែល​ Bellerin​ ធ្លាប់​បរាជ័យ​ក្នុង​ការ​វិល​ត្រឡប់​ទៅ​កាន់​ក្លឹ​ប​ Barcelona​ កាលពី​រដូវក្តៅ​មុន​ម្តង​រួច​មក​ហើយ​ ។​

បន្ទាប់​កីឡាករ​រូប​នេះ​បាន​បង្ហាញ​ទេព​កោសល្យ​ដ៏​ល្អ​បំផុត​របស់​ខ្លួន​នៅ​ក្របខ័ណ្ឌ​ Premier​ League​ អស់​រយៈពេល​បី​ឆ្នាំ​មកនេះ​ ។​ ប៉ុន្តែ​ការ​អភិវឌ្ឍ​របស់​គាត់​បាន​ជាប់​គាំង​អស់​រយៈពេល​ជាង​ 18​ ខែ​មក​ហើយ​ក្រោយ​ក្លិប​បង្ហាញ​ពី​ទម្រង់​មិនល្អ​ ។​

កាសែត​ Daily​ Mail​ បាន​និយាយ​ថា​ Arsenal​ មាន​ឆន្ទៈ​ក្នុង​ការ​ស្តាប់​ Bellerin​ ប៉ុន្តែ​ពួក​គេ​សង្ឃឹមថានឹង​អាច​ទាក់ទាញ​ការ​ផ្តល់​ជូន​នូវ​ទឹកប្រាក់​ប្រហែលជា​ 69​ លាន​ដុល្លារ​ដើម្បី​លក់​កីឡាករ​អេ​ស្ប៉ា​ញ​រូប​នេះ​ ។​

កីឡាករ​វ័យ​ 22​ ឆ្នាំ​រូប​នេះ​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ម្តង​ហើយ​ម្តងទៀត​ជាមួយនឹង​ការ​ផ្លាស់​ប្តូរ​ទៅ​កាន់​ក្លិប​ Barca​ ជា​កន្លែង​ដែល​គាត់​បាន​ចំណាយពេល​អស់​ 8​ ឆ្នាំ​ ។​ ក្រោយ​ចុះហត្ថលេខា​ជាមួយ​ក្លិប​ Arsenal​ ក្នុង​ឆ្នាំ​ 2011​ ។​ Manchester​ City​ ក៏​កំ​ពង​ចាប់អារម្មណ៍​លើ​គាត់​ផង​ដែរ​ ។​ ប៉ុន្តែ​ទំនងជា​គ្មាន​លទ្ធភាព​ទេ​ក្រោយ​ពី​ពួក​គេ​ទិញ​ Kyle​ Walker​ ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here

13 + 11 =