ចំណែក

​តារាបាល់ទាត់​អង់គ្លេស​កីឡាករ​ Harry​ Kane​ បាន​ដើរ​ចេញពី​ការ​ប្រកួត​ខណៈ​ក្រុម​របស់​គេ​កំពុង​ប្រកួត​ជាមួយ​ Bournemouth​ ។​ បើ​យោង​តាម​ប្រភព​បានឱ្យ​ដឹង​ថា​ kane​ បាន​រង​របួស​កជើង​ខាងស្តាំ​បន្ទាប់​បាន​ប្រកួត​ជាមួយ​ Bournemouth​ ។​

ខណៈ​ដែល​រយៈពេល​មួយ​ឆ្នាំ​ហើយ​ដែល​ Kane​ បាន​រង​របួស​ជើង​ ។​ ដូច​កាលដែល​គាត់​ប្រកួត​នៅ​ FA​ Cup​ ជាមួយ​ Millwall​ ដែល​បង្ខំ​ឱ្យ​គាត់​ខកខាន​ 4​ ស​ប្តា​ហ៍​ និង​ 3​ ប្រកួត​ ។​ ប៉ុន្តែ​នៅ​ដើមឆ្នាំ​ដដែល​គាត់​បាន​ខកខាន​ពីរ​ខែ​ទៀត​ដោយ​មាន​បញ្ហា​ដូច​គ្នា​នេះ​ ។​

អ្នក​ចាប់​ការ​ទូទៅ​ក្លិប​លោក​ Pochettino​ បាន​និយាយ​ថា​ “​ពួក​យើង​ព្រួយបារម្ភ​ណាស់​ប៉ុន្តែ​ត្រូវ​រង់ចាំ​មើល​ស្ថានភាព​ច្បាស់លាស់​សិន​”​ ។​ យើង​សង្ឃឹមថា​វា​មិនមែន​ជា​បញ្ហា​ធំ​នោះ​ទេ​ ។​ Kane​ បាន​ប្តូរ​ចេញ​នៅ​នាទី​ទី​ 34​ បន្ទាប់​ពី​រង​បួស​កជើង​ ។​

បន្ទាប់​ពី​អ្នកចាំទី​ Asmir​ Begovic​ របស់​ Bournemouth​ ប៉ះទង្គិច​ជាមួយ​គាត់​ ។​ ស្រប​ពេល​បច្ចុប្បន្ន​នេះ​គាត់​ស៊ុត​បាន​ 24​ គ្រាប់​ស្មើរ​ជាមួយ​ Salah​ ។​ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​គាត់​ខកខាន់​រក​គ្រាប់​បាល់​បន្ថែម​ដើម្បី​ដណ្តើម​ពាន​កីឡាករ​ ប្រចាំ​រដូវ​កាល​នេះ​ ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here

eighteen + twelve =