ចំណែក

​កីឡាករ​ Sergio​ Aguero​ បាន​បង្ហើប​ឱ្យ​ដឹង​ថា​គាត់​នឹង​អវត្តមាន​រយៈពេល​ពី​រស​ប្តា​ហ៍​ ។​ បន្ទាប់​ពី​មាន​អារម្មណ៍​មិន​ស្រួល​នៅ​ក្នុង​ជង្គង់​របស់​គាត់​អំឡុង​ពេល​ហ្វឹកហាត់​ ។​ ខណៈ​ដែល​ខ្សែប្រយុទ្ធ​រូប​នេះ​ និង​ក្រុម​ Manchester​ City​ ត្រូវ​ទៅ​សួរ​សុខ​ទុក​ក្រុម​ Stoke​ City​ នៅ​ក្រៅ​ទឹកដី​នៅ​រាត្រី​ថ្ងៃ​ចន្ទ​នេះ​ ។​

ប៉ុន្តែ​តាម​ការ​អះ​អាំង​បាន​បន្ថែម​ថា​គាត់​អាច​វិល​ត្រឡប់​ទៅ​រក​ការ​ប្រកួត​នៅ​លើ​ទឹកដី​ក្រុម​ Manchester​ City​ វិញ​នៅ​ថ្ងៃ​ទី​ 7​ ខែមេសា​ឯណោះ​ ។​ Aguero​ រំពឹង​ថា​នឹង​អង្គុយ​មើល​ក្រុម​លេង​តែ​ពី​រស​ប្តា​ហ៍​ប៉ុណ្ណោះ​ ។​

ដើម្បី​ទាន់​ពេល​ក្លិប​របស់​ខ្លួន​ក្លាយជា​ម្ចាស់​ជើងឯក​ក្របខ័ណ្ឌ​ Premier​ League​ នៅ​រដូវ​កាល​នេះ​ ។ Man​ City​ អាច​នឹង​លើក​ពាន​មុន​រដូវ​កាល​ពេល​ប៉ះ​ជាមួយ​ Everton​ នៅ​ថ្ងៃ​ទី​ 31​ ខែមីនា​ ។​ ប្រសិនបើ​ខ្សែប្រយុទ្ធ​ Aguero​ អាច​នឹង​ជា​រយៈពេល​ពី​រស​ប្តា​ហ៍​មែន​នោះ​ ។​

ខ្សែប្រយុទ្ធ​រូប​នេះ​អាច​នឹង​ខកខាន​រក​គ្រាប់​បាល់​ឱ្យ​ Man​ City​ មួយ​ប្រកួត​ ។​ ខណៈ​ដែល​ Man​ City​ មិន​មានការ​ប្រកួត​នៅ​ចុង​ស​ប្តា​ហ៍​នេះ​ឡើយ​ ។​ ដោយសារ​ពួក​គេ​ត្រូវ​ចូលរួម​ប្រកួត​ជាមួយ​ក្លិប​ Brighton​ ក្នុង​ FA​ Cup​ ហើយ​បន្ទាប់​មក​សម្រាក​រយៈពេល​ពី​រស​ប្តា​ហ៍​ ៕

 

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here

20 − eighteen =