ចំណែក

កាលពី​ពេល​ថ្មីៗ​នេះ​ យើង​សង្កេត​ឃើញ​នៅ​លើ​បណ្តាញ​សង្គម​យក្ស​ហ្វេ​ស​ប៊ុ​កបាន​នាំ​គ្នា​ល្បី​ និង​ស៊ែរ​ចែករំលែក​គ្រប់​គ្នា​ពី​រូបភាព​មួយ​សន្លឹក​ដែល​ជា​រូប​ប្រាសាទអង្គរវត្ត​ ប៉ុន្តែ​អ្វី​គួរ​ឱ្យ​កត់សម្គាល់​នោះ​គឺ​ បើ​មើល​ពី​ចម្ងាយ​ឃើញ​ហាក់បីដូចជា​សំណង់​អគារ​អនាធិបតេយ្យ​មួយ​ក្បែរ​ប្រាសាទអង្គរវត្ត​។​

ក្រោយមក​ រូបភាព​នេះ​ត្រូវ​បាន​ទទួល​រង​ការ​រិះគន់​ច្រើន​ពី​បណ្តា​មហាជន​ ជា​ពិសេស​អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។​

ប៉ុន្តែ​ពេល​នេះ​អ្នក​ទាំងអស់​គ្នា​នឹង​អស់​ច​ម្ង​ល់​ទៀត​ហើយ​ នេះ​បើ​យោង​តាម​ លោក​ ឡុ​ង​ កុសល​ អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា​ ប្រាប់​ឱ្យ​ដឹង​ថា​ សំណង់​ដែល​លោក​អ្នក​ឃើញ​នៅ​ក្បែរ​កំពូល​ប្រាសាទអង្គរវត្ត​នោះ​ គឺ​រន្ទា​ការដ្ឋាន​ជួសជុល​ប្រាសាទ​អង្គរ​(​ខាងជើង​ប៉ែក​ខាងលិច​)​ប៉ុណ្ណោះ​ មិនមែន​ជា​សំណង់​អគារ​អានា​ធិ​ប​តេ​យ្យ​ ដូចដែល​មនុស្ស​មួយ​ចំនួន​កំពុង​យល់​ច្រឡំ​តាម​Facebook​ នោះ​ទេ​។​

លោក​ ឡុ​ង​ កុសល​ បាន​បន្ត​ទៀត​ថា​ ដំបូល​នោះ​ប្រក់​ឡើង​ ដើម្បី​ការពារ​ទឹកភ្លៀង​ កម្ដៅថ្ងៃ​ អំឡុង​ពេលធ្វើការ​ជួសជុល​តែ​ប៉ុណ្ណោះ​៕

ចំណែក

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here

3 × 3 =