ចំណែក

ការ​ផ្លាស់​ប្តូរ​របស់​កីឡាករ​ Aubameyang​ ទៅ​កាន់​ Emirates​ គឺ​ជិត​ដល់​ពេល​ហើយ​ ។​ ខ្សែប្រយុទ្ធ​របស់​ក្លិប​ Borussia​ Dortmund​ រូប​នេះ​ ។​ កំពុង​ព្យាយាម​យ៉ាង​ខ្លាំងក្លា​ក្នុង​ការ​ចាក​ចេញពី​ក្លិប​នៅ​ខែ​នេះ​ហើយ​គេ​ចង់​ចូលរួម​ជាមួយ​កាំភ្លើង​ធំ​ Arsenal​ ។​ Aubameyang​ មិន​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​ប៊ែ​ក​ឡាំង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ឡើយ​ ។​ ក្នុង​ពេល​ដែរ​ Dortmund​ នឹង​ធ្វើ​ដំណើរ​ទៅ​លេង​នៅ​លើ​ទឹកដី​ Hertha​ Berlin​ ដោយ​គ្មាន​ខ្សែប្រយុទ្ធ​របស់​ពួក​គេ​ ។​

បន្ទាប់​ពី​ក្លឹ​ប​បាន​ទទួលស្គាល់​ថា​ខ្សែប្រយុទ្ធ​រូប​នេះ​មិន​មាន​អារម្មណ៍​ត្រឹម​លេង​ជាមួយ​ក្លឹ​ប​ ។​ Sky​ Germany​ បាន​អះអាង​ថា​ការ​ផ្លាស់​ប្តូរ​របស់​ Aubameyang​ ទៅ​កាន់​ក្រុម​ Arsenal​ គឺ​ជិត​ដល់​ហើយ​ ។​ កិច្ចព្រមព្រៀង​ដើម្បី​នាំ​យក​ Aubameyang​ ទៅ​កាន់​ទឹកដី​ Emirates​ នឹង​មាន​តម្លៃ​ ៧៣​ លាន​ដុល្លារ​ ។​

ហើយ​បើ​គេ​គិត​មក​ដល់​បច្ចុប្បន្ន​កីឡាករ​ហ្គា​បុ​ង​រូប​នេះ​ស៊ុត​បញ្ចូល​ទី​បាន​ 141​ គ្រាប់​ ក្នុង​ចំណោម​ 212​ ប្រកួត​សម្រាប់​ក្រុម​ Dortmund​ ។​ គេ​ឃើញ​ថា​ក្រុម​កាំភ្លើង​ធំ​បាន​បង្ហាញ​ចំណាប់អារម្មណ៍​យ៉ាង​ខ្លាំង​ទៅ​លើ​ Aubameyang​ នៅ​ក្នុង​ប៉ុន្មាន​ស​ប្តា​ហ៍​ថ្មីៗ​នេះ​ ។​ ហើយ​ Arsène​ Wenger​ បាន​បញ្ចុះបញ្ចូល​កីឡាករ​វ័យ​ 28​ ឆ្នាំ​រូប​នេះ​ឱ្យ​បដិសេធ​នូវ​ការ​ផ្លាស់​ប្តូរ​ជាមួយ​ប្រាក់​ដ៏​ច្រើន​ទៅ​កាន់​ប្រទេស​ចិន​ ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here

eleven − 10 =