ចំណែក

ភ្នំពេញ​៖​ បុរស​ម្នាក់​បាន​កើតទុក្ខ​មិន​សុខចិត្ត​ ព្រោះ​គាត់​បាន​រង​ការ​វាយ​ដុំ​បណ្តាល​អោយរ​បួស​ ដោយសារ​ម្ចាស់​ផ្សារ​កុងតឺន័រ​ ស្វែ​រ​ រួម​និង​សន្តិសុខ​អង្គរក្ស​ ព្រួត​គ្នា​វាយ​គាត់​ ព្រោះ​ខឹង​ម្ចាស់​តូប​ដែល​ជួល​ដាក់​ស្លាកសេងហេង​ ទំនង​ខ្លាច​ខូច​ឈ្មោះ​ផ្សារ​របស់​គេ​។​

ហេតុការណ៍​នេះ​កាលពី​ម៉ោង​២១​និង​៣០​យប់​ថ្ងៃ​ទី​២២​ ១២​ ២០១៧​ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​សម្តេច​ ជា​ស៊ី​ម​ បឹង​បៃតង​ សង្កាត់​គោក​ឃ្លាង​ ខណ្ឌ​សែន​សុខ​។​

រូបភាព៖ ជនរងគ្រោះ
រូបភាព៖ ស្លាកតូបឈ្មោះ តូបសេង
រូបភាព៖ ម្ចាស់ផ្សារកុងតឺន័រ

ដំណើររឿង​៖​ ដោយ​ម្ចាស់​តូប​ដែល​ជួល​ពី​ម្ចាស់​ផ្សារ​ជួល​តូប​ហើយ​លក់ដូរ​មិន​ដាច់​ដោយ​ដាក់​ស្លាក​សេង​ហាង​ ទើប​នៅ​យប់​ថ្ងៃ​កើតហេតុ​ ម្ចាស់​ផ្សារ​ខឹង​ម្ចាស់​តូប​ ទំនង​ធ្វើ​អោយ​ខូច​ឈ្មោះ​ផ្សារ​ បាន​រួម​និង​អង្គរក្ស​ សន្តិសុខ​ មក​កាត់​សោរ​ទ្វា​តូប​ ក៏​ប៉ះ​ពាក្យ​សម្តី​ជាមួយ​គ្នា​ រហូត​ម្ចាស់​ផ្សារ​ប្រើ​ហិង្សា​ទៅ​លើ​ម្ចាស់​តូប​ដែល​ជួល​ក្នុង​ផ្សារ​កុងតឺន័រ​នោះ​ បណ្តាល​អោយរ​ងរ​បួស​ ថែម​ទាំង​ឃាត់​ម៉ូតូ​របស់​ជន​រង​គ្រោះ​ទុក​ទៀត​ផង​។​

បង្កស្នាមរបួស

រូបភាពជនរងគ្រោះផ្ញើរអោយជួយផ្សព្វផ្សាយ ! ដោយៈចាន់តូកាលពីយប់ថ្ងៃទី២២ ខែធ្នូឆ្នាំ ២០១៧ម្ចាស់ផ្សារកុងតឺន័រ ស្វែរ អង្គរក្សរួមនិងសន្តិសុខ ព្រួតគ្នាដេញវាយបុរសអ្នកជួលតូបម្នាក់បណ្តាលអោយរងរបួស ក្ដោងច្រមុះ ស្ថិតនៅតាមបណ្តោយផ្លូវសម្តេច ជាស៊ីម បឹងបៃតង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ដំណើររឿងមុនពេលកើតហេតុ អ្នកជួលតូបដែលពីម្ចាស់ផ្សារបើកលក់ដូរមិនដាច់បានដាក់ស្លាកសេងហាង ទើបនៅយប់កើតហេតុ ម្ចាស់ផ្សារខឹងអ្នកជួលតូប ទំនងធ្វើអោយខូចឈ្មោះផ្សារ ទើបនាំអង្គរក្ស និងសន្តិសុខ មកកាត់សោរទ្វាតូប ក៏ប៉ះពាក្យសម្តីជាមួយគ្នា រហូតម្ចាស់ផ្សារប្រើហិង្សាទៅលើបុរសដែលជួលតូបក្នុងផ្សារកុងតឺន័រនោះ បណ្តាលអោយរងរបួសក្បាល និងក្ដោងច្រមុះ ។ក្រោយកើតហេតុជនរងគ្រោះបានត្រឹមតែទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលតែប៉ណ្ណោះ ដោយសមត្ថកិច្ចថាជារឿងឈ្លោះគ្នាបន្តិចបន្ទួច ហើយក៏មិនបានហៅជនដៃដល់ព្រមទាំងបក្សពួកមកដោះស្រាយជាមួយជនរងគ្រោៈដែរ។ ទោះជាយ៉ាងណាយើងរងចាំមើលថាតើលោក ហ៊ួរ ម៉េងវ៉ាង ដែលជាអធិការទើបនិងឡើងកាន់ដំណែងថ្មីក្នុងខណ្ឌសែនសុខជួយរកយុត្តិធម៌អោយជនរងគ្រោះ បានដែររឺទេ៕

Posted by Rasmei Kampuchea Daily on Friday, 22 December 2017

ផ្សារខិន​ថេ​នើ​ស​ស្វែ​រ
បង្ករបួសស្លាកស្នាម

ក្រោយ​កើតហេតុ​ជន​រង​គ្រោះ​បាន​ត្រឹមតែ​ទៅ​ដាក់​ពាក្យបណ្តឹង​ នៅ​ប៉ុស្តិ៍​ប៉ូលិស​តែ​ប៉​ណ្ណោះ​ ដោយ​សមត្ថកិច្ច​ថា​ជា​រឿង​ឈ្លោះ​គ្នា​បន្តិច​ប​ន្ទួ​ច​ ហើយ​ក៏​មិន​បាន​ហី​ជន​ដៃដល់​ព្រមទាំង​បក្សពួក​មក​ដោះស្រាយ​ជាមួយ​ជន​រង​គ្រោៈ​ដែរ​។​

ទោះជា​យ៉ាងណា​យើង​រង​ចាំ​មើល​ថា​តើ​លោក​ ហ៊ួ​រ​ ម៉េ​ង​វ៉ាង​ ដែល​ជា​អធិការ​ទើប​និង​ឡើង​កាន់​ដំណែង​ថ្មី​ក្នុង​ខណ្ឌ​សែន​សុខ​ជួយ​រក​យុត្តិធម៌​អោយ​ជន​រង​គ្រោះ​ បាន​ដែរ​រឺទេ​ ព្រោះ​ម្ចាស់​ក៏​មិនមែន​ខ្នង​តូច​ដែរ​៕

ប្រភព៖ bbn-tv

ចំណែក

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here

11 + 6 =