ចំណែក

ប្រសិនបើ​អ្នក​ចង់បាន​សម្រស់​ក្មេង​ស្អាត​បាន​យូរ​ គ្រាន់តែ​អនុវត្ត​តាម​ទម្លាប់​ខាងក្រោម​នេះ​ចាប់ពី​ថ្ងៃស្អែក​ទៅ​!

១.​ ផឹកទឹក​

រៀង​រាល់​ព្រឹក​ក្រោយ​ពេល​ភ្ញាក់​ពី​គេង​ ផឹកទឹក​ក្តៅ​លាយ​ជាមួយ​ទឹកឃ្មុំ​ និង​ក្រូចឆ្មា​បន្តិច​ ល្បាយ​នេះ​មិន​ត្រឹមតែ​ជួយ​សម្រួល​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​ប៉ុណ្ណោះ​ទេ​ ទែ​ក៏​ជួយ​កម្ចាត់​ជាតិពុល​ក្នុង​ខ្លួន​ ធ្វើ​ឱ្យ​ស្បែក​ស្អាត​ ភ្លឺ​ថ្លា​ ស​ម៉ត់​រលោង​។​

២.​ លាង​ផ្ទៃមុខ​

លាង​សម្អាត​ស្បែក​មុខ​នឹង​ផលិតផល​ហ្វូ​ម​កម្ចាត់​ខ្លាញ់​ និង​មាន​ជាតិ​ទឹកដោះគោ​ក្នុង​ចលនា​រង្វង់​ ម៉ាស្សា​ថ្នមៗ​លើ​ថ្ពាល់​ និង​ថ្ងាស​។​ មិនតែប៉ុណ្ណោះ​ កុំ​ប្រើ​កន្សែងពោះគោ​ ព្រោះ​វា​ត្រូវ​បាន​អ្នក​ប្រើ​រាល់ថ្ងៃ​ មាន​ផ្ទុក​បាក់តេរី​ច្រើន​ និង​បោកគក់​បាន​តិច​។​ ដូចនេះ​ត្រូវ​ប្រើ​សំឡី​ជូត​សម្អាត​មុខ​របស់​អ្នក​។​

៣.​ ម៉ាស្សា​មុខ​

ម៉ាស្សា​ផ្ទៃមុខ​នឹង​ជួយ​សម្រួល​ដល់​ចរាចរណ៍​ឈាម​ ធ្វើ​ឱ្យ​ស្បែក​មុខ​ស​ភ្លឺ​ថ្លា​ កាត់​បន្ថយ​ស្ត្រេ​ស​ ជួយ​ឱ្យ​ថ្ងៃ​ថ្មី​របស់​អ្នក​ស្រស់ស្រាយ​។​ ក្រោយ​ពេល​លាង​សម្អាត​មុខ​រួច​ យកដៃ​ទាំង​ពីរ​ញី​ចូល​គ្នា​ឱ្យ​ក្តៅ​ បន្ទាប់​មក​ម៉ាស្សា​លើ​មុខ​អ្នក​រយៈពេល​ ៥​នាទី​។​ ធ្វើ​បែប​នេះ​ឱ្យ​បាន​ញឹកញាប់​ជា​រៀង​រាល់​យប់​មុន​ចូល​គេង​ និង​ព្រឹក​ភ្ញាក់​ពី​គេង​ ស្បែក​មុខ​អ្នក​នឹង​ម៉ត់​រលោង​តាម​បែប​ធម្មជាតិ​។​

៤.​ ក្រែ​ម​សំណើម​

ក្រែ​ម​នេះ​នឹង​ជួយ​ផ្តល់​សំណើម​ និង​ការពារ​ស្បែក​ពី​អាកាសធាតុ​ពុល​ និង​បម្រែបម្រួល​អាកាសធាតុ​។​ អ្នក​អាច​ប្រើ​ក្រែ​ម​សំណើម​មាន​ផ្ទុក​ក្រែ​ម​ការពារ​កម្តៅថ្ងៃ​ដើម្បី​កាត់​បន្ថយ​តម្រូវការ​ថែរក្សា​ស្បែក​។​ ចំណាំ​ថា​ ជ្រើសរើស​ប្រភេទ​ក្រែ​ម​ណា​ត្រូវ​នឹង​ស្បែក​មុខ​។​ ចំពោះ​ស្បែក​ស្ងួត​ ត្រូវ​រើស​យក​ក្រែ​ម​ដែល​ផ្ទុក​ជាតិ​សំណើម​ច្រើន​។​ ឯ​ស្បែក​សម្បូរ​ខ្លាញ់​វិញ​ ត្រូវ​ជ្រើស​ក្រែ​ម​កម្ចាត់​ខ្លាញ់​៕

ចំណែក

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here

nine − eight =