ចំណែក

មាន​មូលហេតុ​ជា​ច្រើន​បណ្តាល​ឱ្យ​កើត​ជំងឺ​ឈឺសន្លាក់​ និង​លើសឈាម​។​ វា​តែងតែ​ធ្វើ​ឱ្យ​អ្នក​មិន​ស្រួលខ្លួន​ អស់កម្លាំង​ ឈឺចាប់​ ហើយ​បើ​ព្យាបាល​វា​មិន​បាន​ទាន់​ពេល​ទេ​ អ្នក​នឹង​ប្រឈម​ការ​ស្លាប់​។​

ខ្ទឹមស​ត្រូវ​បាន​គេ​ប្រើ​ជា​ឱសថ​ព្យាបាល​ជំងឺ​សន្លាក់​ដៃជើង​ លើសឈាម​ ជំងឺ​បេះដូង​ ក្អក​…​។​ យោង​តាម​បទ​ពិសោធន៍​របស់​ជប៉ុន​ ថ្នាំ​ធ្វើ​ឡើង​ពី​ខ្ទឹមក្រហម​ និង​ស្រាក្រហម​ អាច​ជួយ​ព្យាបាល​ជំងឺលើសឈាម​ ឈឺសន្លាក់​ គេង​មិន​លក់​…​។​

*​គ្រឿងផ្សំ​

  • ខ្ទឹមក្រហម​ ៣​មើម​
  • ស្រាក្រហម​ ៧៥០​មល​

*​ការ​ណែនាំ​

យក​ខ្ទឹមក្រហម​មក​ចិត​សម្បក​ រួច​ចិត​វា​ជា​បន្ទះ​ស្តើង​ដាក់​ចូល​ទៅ​ក្នុង​ក្រឡ​កែវ​ បន្ទាប់​មក​ចាក់​ស្រាក្រហម​ចូល​ គ្រប​ឱ្យ​ជិត​រក្សា​ទុក​ក្នុង​ទូរ​ទឹកកក​រយៈពេល​ប្រហែល​ ១​ស​ប្តា​ហ៍​ ទើប​អាច​ប្រើ​បាន​។​

*​វិធី​ប្រើ​

ជា​ធម្មតា​ ទទួលទាន​ឱសថ​នេះ​ក្នុង​មួយ​ដង​ ៥០​មល​ ឱ្យ​បាន​ ១-២​ដង​ក្នុង​មួយ​ថ្ងៃ​។​ អ្នក​ក៏​អាច​ញ៉ាំ​កាក​ខ្ទឹម​។​ បើ​ចូល​ចិត្ត​ផ្អែម​ អាច​ថែម​ទឹកឃ្មុំ​ចូល​បន្តិច​បាន​។​ ចំណាំ​៖​ មនុស្ស​ចាស់​ត្រូវ​ពិសារ​ត្រឹមតែ​ ២០​មល​ក្នុង​មួយ​ដង​។​ ប្រើ​ឱសថ​នេះ​ឱ្យ​បាន​ប្រហែលជា​ ៣-៥​ថ្ងៃ​ប៉ុណ្ណោះ​ លទ្ធផល​អ្នក​នឹង​ភ្ញាក់ផ្អើល​៕

ចំណែក

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here

3 × 3 =