ចំណែក

ថ្ងៃនេះ​កាសែត​ដេ​លី​នឹង​ចែករំលែក​ពី​គ្រី​ម​លាង​ស្បែក​មុខ​ឱ្យ​ស​ស្រស់ថ្លា​ គ្មាន​ស្នាម​អុជ​ខ្មៅ​ ម៉ត់​រលោង​ និង​ភ្លឺ​ចែង​ចាំ​ក្នុង​រយៈពេល​ត្រឹមតែ​ ៣​ថ្ងៃ​។​

*​គ្រឿងផ្សំ​

  • ប៉េងប៉ោះ​ ២​ផ្លែ​ស្រស់ៗ​
  • ទឹកក្រូច​ឆ្មា​ស្រស់​ ១/២​ស្លាបព្រា​បាយ​
  • ទឹកឃ្មុំ​សុទ្ធ​ ១/២​ស្លាបព្រា​បាយ​
  • ជែ​ល​ ឬ​សាច់​ប្រទាល​កន្ទុយក្រពើ​ ១​ស្លាបព្រា​បាយ​
  • ប្រេង​ដើម​តែ​ ៣-៤​ដំណក់​

*​ការ​ណែនាំ​

  1. ដំបូង​យក​ប៉េងប៉ោះ​មក​ហាន់​ជា​ដុំ​តូចៗ​ ហើយ​ដាក់​ចូល​ក្នុង​ម៉ាស៊ីន​ក្រឡុក​ឱ្យ​ម៉ត់​។​ ផ្ទេរ​ទៅ​ក្នុង​ចាន​មួយ​
  2. បន្ទាប់​មក​ដាក់​ទឹកក្រូច​ឆ្មា​ ទឹកឃ្មុំ​ ជែ​ល​ប្រទាល​ និង​ប្រេង​ដើម​តែ​ចូល​
  3. កូរ​វា​ឱ្យ​រលាយ​សព្វ​ស្មើ​សាច់​គ្នា​ជា​ការ​ស្រេច​
  4. ផ្ទេរ​គ្រី​ម​លាងមុខ​ខាងលើ​ទៅ​ក្នុង​ដប​ និង​អាច​រក្សា​ទុក​ក្នុង​ទូរ​ទឹកកក​បាន​រយៈពេល​ដល់​ទៅ​ ២០​ថ្ងៃ​។​ លាប​វា​លើ​ផ្ទៃមុខ​ និង​ក​ រួច​ម៉ាស្សា​រយៈពេល​ ៣​នាទី​
  5. លាង​សម្អាត​នឹង​ទឹក​ធម្មតា​ ជូត​មុខ​ឱ្យ​ស្ងួត​ និង​ប្រើ​ក្រែ​ម​សំណើម​ស្បែក​មុខ​ឱ្យ​បាន​ល្អ​។​

ប៉េងប៉ោះ​ជា​ប្រភព​ដ៏​ល្អ​ប្រសើរ​បំផុត​ធ្វើ​ឱ្យ​ស្បែក​អ្នក​ម៉ត់​រលោង​ គ្មាន​ស្នាម​អុជ​ខ្មៅ​៕

ចំណែក

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here

17 − thirteen =