ចំណែក

បន្ទាប់​ពី​មាន​ករណី​តាម​វាយ​លើ​បុរស​ម្នាក់​ដែល​គេ​ដឹង​ថា​ជា​សាស្ត្រាចារ្យ​បង្រៀន​នៅ​សកល​វិទ្យាល័យ​មួយ​ក្រោយ​ពី​បុរស​រូប​នេះ​បាន​ប៉ះពារ​នៅ​តាម​ដងផ្លូវ​ ហើយ​មិន​បាន​ឈប់​ដើម្បី​ដោះស្រាយ​រហូត​ត្រូវ​បាន​ប្រជាពលរដ្ឋ​ព្រួត​វាយ​យ៉ាងដំណំ​ ។

ទន្ទឹម​នេះ​ការ​វាយ​ទៅ​លើ​បុរស​រូប​នេះ​ត្រូវ​បាន​មជ្ឈដ្ឋាន​ជា​ច្រើន​បាន​ចេញ​មុខ​រិះគន់​ចំពោះ​ការ​ធ្វើ​នូវ​ទ​ង្វើ​រយ៉ា​ង​អនាធិបតេយ្យ​ពី​សំណាក់​ប្រជាពលរដ្ឋ​យើង​ដែល​ជា​ខ្មែរ​ដូច​គ្នា​។​

ជុំវិញ​ករណី​នេះ​តារាចម្រៀង​ និង​សម្តែង​ស្រី​ ទូច​ ស្រី​ល័​ក្ខ​ ក៏​បាន​លើក​ឡើង​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​អ្នក​នាង​ដោយ​រៀបរាប់​ថា​ «​ឱ​ ពុទ្ធោ​អើយ​ហេតុ​អី​ក៏​ដូច្នេះ​លោក​!​ ប្រទេស​មានច្បាប់​ បើ​គាត់​បើកឡាន​រត់​គឺ​ខុស​ហើយ​ តែ​ហេតុ​អី​ក៏​អស់លោក​ប្រជាជន​មួយ​ចំនួន​ធ្វើ​អ​ញ្ចឹ​ង​ដាក់​គាត់​ ចុះបើ​អស់លោក​ដែល​វ៉ៃ​គាត់​វ៉ៃ​ប៉ះ​ចំ​ឪពុក​ ឬ​ក៏​ក្រុម​គ្រួសារ​យើង​ ឬ​ក៏​អ៊ុំ​ ឬ​ពូ​របស់​យើង​ តើ​អស់លោក​ប្រជាជន​មួយ​ចំនួន​ដែល​វ៉ៃ​គាត់​ហ្នឹង​តើ​មាន​អារម្មណ៍​បែប​ណា​?»​។​

ស្រី​ល័​ក្ខ​ បាន​បន្ត​ថា​ បើ​គាត់​ឈប់​ហើយ​ចុះ​យើង​ និង​ជា​ប្រជាជន​មិន​ព្រម​រក​សមត្ថកិច្ច​អោយ​ជួយ​ធ្វើ​អន្តរាគមន៍​ហើយ​ឃាត់ខ្លួន​គាត់​ទុក​ដើម្បី​អោយ​គាត់​ដោះស្រាយ​ទៅ​លើ​ជន​រង​គ្រោះ​ហើយ​ទៅ​តាម​នីតិ​ច្បាប់​ ចុះបើ​អស់លោក​មួយ​ចំនួន​ដែល​វ៉ៃ​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​គាត់​ដោយ​មិន​សួរ​ហេតុផល​ហើយ​មិន​ស្តាប់​ និង​ការ​បកស្រាយ​របស់​ជន​បង្ករ​ ?»​។​

ទូច​ ស្រី​ល័​ក្ខ​ បាន​បន្ថែម​ថា​ «​តើ​អស់លោក​ធ្វើ​ម៉េច​និង​យល់​ ?​ តិច​ប្រយ័ត្ន​ថ្ងៃ​ណាមួយ​អស់លោក​មួយ​ចំនួន​ដែល​វ៉ៃ​គេ​ដោយ​គ្មាន​ហេតុផល​ប្រយ័ត្ន​វ៉ៃ​ប៉ះ​បងប្អូន​យើង​តើ​លោក​គិត​យ៉ាងណា​?​ ជន​រង​គ្រោះ​គ្មាន​វត្តមាន​ ជន​បង្ក​ទទួលខុសត្រូវ​ អ្នក​ដែល​ត្រូវ​ដោះស្រាយ​អោយ​ជន​រង​គ្រោះ​ឥឡូវ​ត្រូវ​រង​របួសធ្ងន់​ដោយសារ​ប្រជាជន​មួយ​ចំនួន​មិន​សួរ​វ៉ៃ​ដោយ​គ្មាន​ហេតុផល​ មិនដឹង​ថា​ជន​បង្ក​ស្លាប់​មួយ​ក៏​រស់​ទេ​»៕

ចំណែក

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here

20 + 5 =