ចំណែក

ក្រោយ​ពេល​នាយ​ច​យ​ចូល​រោងការ​កាលពី​ពេល​កន្លង​ទៅ​ត្រូវ​បាន​មហាជន​ស្ទើរ​ពេញ​ប្រទេស​បាន​កោតសរសើរ​ពី​សំណាង​របស់​តារា​កំប្លែង​រូប​នេះ​ ព្រោះ​ក្រៅពី​នាយ​ទទួល​បាន​ភរិយា​ដ៏​ស្រស់​ស្អាត​ផង​នោះ​ នាយ​ក៏​ទទួល​បាន​កិត្តិយស​យ៉ាង​ខ្លាំង​ក្រោយ​ពី​មាន​ភ្ញៀវ​ទៅ​ចូលរួម​យ៉ាង​កុះករ​ពិសេស​នោះ​គឺ​មានកូន​ប្រុស​ទាំង​ពីរ​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី​ទៀត​ផង​។​

ជាមួយ​គ្នា​មហាជន​ក៏​តែង​ចង់​ដឹង​ពី​ដំណើរ​ជីវិត​ស្នេហា​របស់​នាយ​ច​យ​ និង​ភរិយា​ តើ​ពួក​គេ​ចាប់ផ្តើម​ពី​ចំណុច​ណា​ ទើប​ឈាន​ដល់​ការ​សម្រេចចិត្ត​ចូល​រោងការ​ជាមួយ​គ្នា​បែប​នេះ​?

ថ្លែងប្រាប់​ក្នុង​កម្មវិធី​ក្នុងស្រុក​មួយ​នាយ​ច​យ​ប្រាប់​ថា​ នាយ​ចាប់ផ្តើម​ស្គាល់​ភរិយា​ដំបូង​ តាម​ រយៈ​ការ​លេង​សារ​ឆ្លើយឆ្លង​គ្នា​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ រហូត​ណាត់គ្នា​ហូប​អី​ ហើយ​បន្ត​ទៀត​ ក៏​កាន់តែ​ស្គាល់​ចិត្តថ្លើម​គ្នា​បន្តិច​ម្តងៗ​ រហូត​ដល់​មានការ​អនុញ្ញាត​ពី​ចាស់ទុំ​ ឲ្យ​អ្នក​ទាំង​ពីរ​ដឹក​ដៃ​គ្នា​ចូល​រោងការ​ ក្រាប​ក្បាល​ដល់​កន្ទេល​ពេញ​ច្បាប់​ ខណៈ​ការ​រៀប​ការ​នេះ​ គឺ​ផ្តើម​ដោយ​ការ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ គ្មាន​ការ​បង្ខិតបង្ខំ​ឡើយ​។​

គួរ​រំឭក​ថា​កាលពី​ថ្ងៃ​ទី​២៧​ កុម្ភៈ​ កន្លង​ទៅ​ តារា​កំប្លែង​ លោក​ ភិ​ច​ សែ​ ហៅ​នាយ​ច​យ​ បាន​រៀប​ការ​ជាមួយ​នារី​ស្រស់​សោភា​ មក​ពី​ខេត្តពោធិ៍សាត់​ ក្រោម​វត្តមាន​ភ្ញៀវ​ជា​ច្រើន​កុះករ​ មាន​ទាំង​កូនប្រុស​ទាំង​២​រូប​របស់​សម្តេច​តេ​ជោ​ ហ៊ុន​សែន​ ចូលរួម​ផង​ដែរ​។​ ថ្លែង​ពីមុខ​ភ្ញៀវ​ក្នុង​ថ្ងៃ​នោះ​បាន​ធ្វើ​ឲ្យ​នាយ​ ច​យ​ ស្រក់​ទឹកភ្នែក​ ព្រោះតែ​ក្តី​រំភើប​រក​អ្វី​ប្រៀប​ពុំ​បាន​។​

គួរ​បញ្ជាក់​ដែរ​ថា​ កន្លង​មក​តែងតែ​មានការ​លើក​ឡើង​ថា​ ភរិយា​ នាយ​ច​យ​ ស្រឡាញ់​នាយ​ដោយសារ​តែ​លុយ​នោះ​ តែ​ភរិយា​រូប​នេះ​មិន​ខ្វល់​ពី​មជ្ឈដ្ឋាន​ខាងក្រៅ​ និង​ច្រាន​ចោលការ​លើក​ឡើង​ថា​មិន​ដូច​អ្វី​ដែល​គេ​និយាយ​ឡើយ​ ពួក​គេ​ស្រឡាញ់​គ្នា​ដោយ​ចិត្ត​ស្មោះ​។​ យ៉ាងណាមិញ​ទន្ទឹម​នឹង​នោះ​ ក៏​មាន​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ជា​ច្រើន​ បាន​ចូលរួម​អបអរសាទរ​អ្នក​ទាំង​ពីរ​ឱ្យ​ស្រឡាញ់​គ្នា​រហូត​ និង​ ទទួល​បាន​សុភមង្គល​ដល់​ចាស់​កោង​ខ្នង​៕

ចំណែក

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here

two × five =