ចំណែក

បន្ទាប់​ពី​បទ​ចម្រៀង​ «​រាំ​បិទ​គូទ​»​ ដែល​ជា​ចង្វាក់​ថ្មី​បែប​យុវវ័យ​ ឬ​ហៅ​ថា​បទ​បែប​បែក​ស្លុយ​ ដែល​ច្រៀង​ផ្ទាល់​ដោយ​លោក​ឧកញ៉ា​ថ្មោងថ្មី​ ឡេ​ង​ ណា​វ៉ា​ត្រា​ គឺ​មានការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់​មិត្តៗ​យុវវ័យ​ជា​ច្រើន​ដែល​ការ​ចូល​មើល​វី​ដេ​អូ​មួយ​នេះ​មាន​ប្រមាណ​ជាង​១​លាន​ដង​ឯណោះ​។​

ទន្ទឹម​នឹង​មានការ​គាំទ្រ​ និង​មាន​អ្នក​ចូល​មើល​ច្រើន​នោះ​បទ​ចម្រៀង​របស់​លោក​ឧកញ៉ា​រូប​នេះ​ក៏​ត្រូវ​ទទួល​ការ​រិះគន់​ពី​សំណាក់​លោក​អាចារ្យ​ធំ​ដែល​គេ​ដឹង​ថា​លោក​គឺជា​អ្នក​ដែល​តែង​អភិរក្ស​នូវ​វប្បធម៌​ និង​ប្រពៃណី​ខ្មែរ​។​

អាចារ្យ​ធំ​បាន​បង្ហោះ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​លោក​ថា​ «​ខ្ញុំ​អាចារ្យ​ធំ​ សូម​ប្រកាស​ជម្រាប​ដល់​លោក​ ឡេ​ង​-​ណា​វ៉ា​ត់​ត្រា​ ម្ចាស់​បទ​ “​រាំ​បិទ​គូទ​”​ (​ដែល​ជា​សិល្បករ​ និង​មាន​គោរមងារ​ជា​ ឧកញ៉ា​ផង​ដែរ​)​ សូម​លោក​មេត្តា​ជួយ​បំភ្លឺ​ រឿង​បទ​ថ្មី​របស់​លោក​ មួយ​បទ​មាន​ចំណងជើង​ថា​ “​រាំ​បិទ​គូទ​”​ បាន​បង្ហោះ​នៅ​ក្នុង​ Page​ របស់​លោក​ Leng​ Navatra​ ឡេ​ង​ ណា​វ៉ា​ត្រា​ ផ្ទាល់​ ដែល​ជា​បទ​ញាក់​កន្ត្រាក់​សរសៃ​ (​រឺ​ក្មេងៗ​ហៅ​ថា​បទ​បែក​ស្លុយ​)​ ហេតុ​អ្វី​ក៏​មានការ​យក​រូបភាព​ ទម្រង់​សិល្បៈ​បុរាណ​ខ្មែរ​ (​ល្ខោនខោល​-​ល្ខោនស្បែក​)​ មក​កាត់ត​ឡាយ​ឡំ​គ្នា​ក្នុង​ Background​ បទ​នេះ​ទៅ​វិញ​!​ ដែល​អាច​នាំ​អោយ​មានការ​ភាន់​ប្រ​ឡំ​ដល់​មហាជន​អំពី​ ទម្រង់​សិល្បៈ​បុរាណ​ដើម​របស់​ខ្មែរ​ និង​បទ​បែប​បរទេស​មួយ​នេះ​»​។​

បុរស​ដែល​តែង​ខ្វាយខ្វល់​ពី​ការ​អភិរក្ស​រូប​នេះ​បាន​បន្ត​ថា​ «​ខ្ញុំ​សង្ឃឹមថា​លោក​នឹង​យល់​អំពី​ប្រតិកម្ម​របស់ខ្ញុំ​ ហើយ​ផ្ដល់​ការ​បកស្រាយ​តាម​ការ​គួរ​ ដើម្បី​រួម​ថែរក្សា​ អភិរក្ស​ ការពារ​ កេរ​មរតក​ជាតិ​ទាំងអស់​គ្នា​ ក្រោម​ឈ្មោះ​ជា​មនុស្ស​ខ្មែរ​ដែល​រស់​ជ្រក​ក្រោម​ដំបូល​មេឃ​នៃ​វប្បធម៌​ដូនតា​ខ្មែរ​តែ​មួយ​។​ សូម​អរគុណ​!»​។​

ជាមួយ​ការ​ចេញ​មុខ​ដើម្បី​ឲ្យ​លោក​ឧ​ញ៉ា​ ឡេ​ង​ ណា​វ៉ា​ត្រា​ បកស្រាយ​លើ​បញ្ហា​នេះ​ពី​សំណាក់​អាចារ្យ​ធំ​គេ​ឃើញ​ថា​មានការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ពី​សំណាក់​មហាជន​ ដោយ​ពួក​គេ​បាន​ចូល​ខ​មិន​បញ្ចេញមតិ​រៀងៗ​ខ្លួន​ និង​ចង់​ឲ្យ​លោក​ឧកញ៉ា​ ឡេ​ង​ ណា​វ៉ា​ត្រា​ បញ្ជាក់​ឲ្យ​កាន់តែ​ច្បាស់​ជុំវិញ​បញ្ហា​មួយ​នេះ​៕

រាំបិទ គូទ

#រាំបិទគូទ កាត់ស្តេ្រស រាំឆ្នាំថ្មី ខុសត្រូវសូមអភ័យទោសប្អូនទាំងអស់គ្នាកុំភ្លេចជួយ share ផង

Posted by Leng Navatra ឡេង ណាវ៉ាត្រា on Thursday, March 8, 2018

ចំណែក

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here

twelve + ten =