ចំណែក

កាលពី​ម្សិលមិញ​នេះ​គឺជា​ថ្ងៃ​ទី​០៨​ មីនា​ ជា​ថ្ងៃ​បុណ្យ​នៃ​ទិវា​សិទ្ធ​នារី​អន្តរជាតិ​ ហើយ​គេ​ឃើញ​មហាជន​ទូទៅ​ជា​ពិសេស​កូនប្រុស​ស្រី​បាន​ទិញ​វត្ថុ​អនុស្សាវរីយ៍​ និង​ជូនពរ​ចំពោះ​ម្តាយ​ដែល​បាន​បង្កើត​ពួក​គេ​ឲ្យ​ស្គាល់​ពិភពលោក​មួយ​នេះ​ ក្នុង​នោះ​តារា​សម្តែង​ស្រី​ និង​ជា​ពិធី​ការិនី​ដ៏​មាន​វោហា​ស័ព្ទ​ ក៏​បាន​ទិញ​កាដូ​ខ្សែ​ក​ឲ្យ​ម្តាយ​របស់​នាង​ផង​ដែរ​។​

ជាមួយ​កាដូ​ដ៏​មាន​តម្លៃ​របស់​ សុ​ភ័ក្ត្រ​ កុ​សុ​ម៉ា​ បាន​ទិញ​ឲ្យ​ម្តាយ​ផង​នោះ​ក៏​អម​ដោយសារ​ជូនពរ​ម្តាយ​នាង​ និង​មាន​ពាក្យពេចន៍​មួយ​ចំនួន​ផ្តាំផ្ញើ​ទៅ​ម្តាយ​ ហើយ​ត្រូវ​បាន​មហាជន​លាន់មាត់​សរសើរ​គ្រប់​គ្នា​ពី​ទឹកចិត្ត​របស់​កូនស្រី​ម្នាក់​នេះ​ និង​បាន​អស់សំណើច​ផង​ដែរ​ជាមួយ​ការ​រៀបរាប់​របស់​កុ​សុ​ម៉ា​ ដែល​បង្កប់ន័យ​កំប្លែង​ទៀត​ផង​។​

កុ​សុ​ម៉ា​ បាន​សរសេរ​រៀបរាប់​ថា​ «​រីករាយ​ថ្ងៃ​ទិវា​សិទ្ធ​នារី​ សូម​ជូនពរ​ដល់​សុភាព​នារី​ទាំងអស់​ជួប​តែ​សេចក្តីសុខ​នឹង​សុខភាព​ល្អជា​ពិសេស​គឺ​អ្នក​ម្តាយ​ជាទី​ស្រលាញ់​របស់​កូន​ កូន​សូម​ជូនពរ​ម៉ាក់​ អោយ​មាន​សុខភាព​ល្អ​ អាយុ​វែងៗ​ៗ​ៗ​ៗ​ៗ​ សម្រស់​នៅ​តែ​ស្រស់​ស្អាត​ ជា​ពិសេស​អោយ​ម៉ាក់​នៅ​មួយ​កូន​បាន​យូរៗ​ៗ​ៗ​ៗ​ៗ​ជា​រៀង​រហូត​ ព្រោះ​រស់នៅ​អត់​មាន​ម៉ាក់​អត់​បាន​ទេ​បេះដូង​ឯកា​»​។​

កុ​សុ​ម៉ា​ បាន​បន្ត​ថា​ «​ម៉ាក់​ជា​ម៉ាក់​ដ៏​ល្អ​ ម៉ាក​ស្រលាញ់​កូន​មិន​ប្រែ​ ម៉ាក់​មើលថែ​ ម៉ាក់​ខ្វល់​ ម៉ាក់​គិត​ ម៉ាក់​បារ​ម្ម​ណ៏​ ម៉ាក់​លួងលោម​ ម៉ាក់​ផ្តល់​ភាព​កក់ក្តៅ​ណាស់​ ម៉ាក់​កាច​តិច​មែនហើយ​ងរ​ច្រើន​តិច​មែន​តែ​ម៉ាក់​ល្អ​១០០​លើ​១០០​ ជូ​ប​ជូ​ប​ កាដូ​ទិញ​ជូន​ម៉ាក់​ចង់បាន​ខ្សែ​ក​វែង​ សំរាប់​ថ្ងៃនេះ​កាដូ​ជូន​ម៉ាក់​ណា​ ព្រោះ​ម៉ាក់​ស្រលាញ់​យូរហើយ​»​។​

កុ​សុ​ម៉ា​ បាន​បន្ត​ហាក់​កំប្លែង​ដាក់​ម្តាយ​ខ្លួន​ថា​ «​ស្រលាញ់​ម៉ាក់​ ពី​កូនស្រី​ពៅ​ កូន​គុ​ជ​ធ្វើ​ចិត្ត​សប្បាយៗ​កុំ​កាច​នឹង​ខឹង​ប៉ា​ច្រើន​ពេក​ណា​យាយ​ផា​ន់​»៕

ចំណែក

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here

17 − fifteen =