ចំណែក

ដោយសារ​តែ​ហេតុផល​យល់​ច្រឡំ​ច្រើន​ និង​ខ្វះ​បទ​ពិសោធន៍​ពេល​ឡើង​គ្រែ​ជាមួយ​គ្នា​លើក​ដំបូង​ ដូចនេះ​ធ្វើ​ឱ្យ​គូស្នេហ៍​ជា​ច្រើន​ប្រឈម​មុខ​នឹង​គ្រោះថ្នាក់​ដោយ​ចៃដន្យ​។​ ដើម្បី​កុំឱ្យ​ការ​បង្កាត់ភ្លើង​ស្នេហ៍​យប់​ដំបូង​គ្មាន​ក្តី​សុខ​ គូ​ស្វាមីភរិយា​គួរ​ដឹង​ពី​គ្រោះថ្នាក់​ទូទៅ​ក្នុង​អត្ថបទ​អប់រំ​ផ្លូវភេទ​ខាងក្រោម​នេះ​៖

គ្រោះថ្នាក់​ទូទៅ​នៅ​ពេល​កំពុង​រួម​ភេទ​

បាក់​លិង្គ​

ក្នុងអំឡុងពេល​សម្រេច​ទឹកកាម​ អារម្មណ៍​ប្រុសៗ​ខ្លះ​ពុះកញ្ជ្រោល​ដល់​កំពូល​ខ្លាំង​ពេក​អាច​បណ្តាល​ឱ្យ​បាក់​លិង្គ​។​ ពេល​បាក់​ អា​អូន​តូច​នឹង​ប្រែជា​ពណ៌​ស្វាយ​ បាក់​ក​ និង​ធ្វើ​ឱ្យ​បុរស​ឈឺចាប់​ខ្លាំង​បំផុត​។​

ក្នុង​ករណី​នេះ​ បុរស​ត្រូវ​ប្រញាប់​ទៅ​ពេទ្យ​បន្ទាន់​ដើម្បី​ធ្វើការ​វះកាត់​។​ បើ​ព្យាបាល​មិន​ទាន់​ពេល​ទេ​ អាច​នាំ​ឱ្យ​គ្រោះថ្នាក់​ជា​ច្រើន​ផ្សេង​ទៀត​។​

រហែក​ទ្វារមាស​

នេះ​ជា​គ្រោះថ្នាក់​ទូទៅ​បំផុត​កើត​ចំពោះ​មនុស្ស​ស្រី​រួម​ភេទ​លើក​ដំបូង​។​ មូលហេតុ​ដោយសារ​អ្នក​ទាំង​ពីរ​សម្រុកចូល​ខ្លាំងៗ​ពេក​ ឬ​សាកល្បង​ក្បាច់​ដែល​ងាយ​នឹង​គ្រោះថ្នាក់​។​

អាកា​រៈរ​ហែក​ទ្វារមាស​គឺ​ ស្ត្រី​មាន​អារម្មណ៍​ឈឺចាប់​ និង​ចេញ​ឈាម​តាម​ទ្វារមាស​។​ ក្នុង​ហេតុការណ៍​នេះ​ រឿង​ដំបូង​ត្រូវធ្វើ​គឺ​ បញ្ឈប់​រួម​រ័ក្ស​ រួច​លាង​សម្អាត​នឹង​ទឹក​ស្អាត​ ហាម​ប្រើ​សាប៊ូ​ ព្រោះ​វា​អាច​បណ្តាល​ឱ្យ​កាន់តែ​ឈឺចាប់​ និង​ឆ្លង​មេរោគ​។​

បើសិន​ឈាម​នៅ​តែ​ហូរ​ ហើយ​ការ​ឈឺចាប់​កាន់តែ​ខ្លាំង​ឡើង​ អ្នក​ត្រូវ​ប្រញាប់​ទៅ​ជួប​អ្នកជំនាញ​ភ្លាម​។​

របូត​ស្រោមអនាម័យ​ចូល​ក្នុង​ទ្វារមាស​

ប្រុសៗ​ជា​ច្រើន​តែងតែ​ប្រើ​ស្រោមអនាម័យ​ខុស​ទំហំ​ពេល​រួម​ភេទ​លើក​ទី​១​ ឬ​ក្រោយ​ពេល​បាញ់​ទឹកកាម​រួច​ដោយ​ភ្លេច​ដក​ស្រោម​ចេញពី​ប្រដាប់​ភេទ​មនុស្ស​ស្រី​។​

ក្នុង​ស្ថានភាព​ធ្លាក់​ស្រោមអនាម័យ​ចូល​ទ្វារមាស​បែប​នេះ​ អ្នក​ទាំង​ពីរ​ត្រូវ​ឈប់​សកម្មភាព​សម្រុកចូល​ភ្លាម​។​ បើ​អ្នក​មិន​បាន​បុក​ចូល​ជ្រៅ​ទេ​ ខាង​ប្រុស​ប្រញាប់​ចាប់​មាត់​ស្រោម​ រួច​ទាញ​ចេញពី​ទ្វារមាស​។​

ក្នុង​ករណី​ ស្រោម​ធ្លាក់​ចូល​ជ្រៅ​ទៅ​ខាងក្នុង​ ត្រូវ​ប្រញាប់​ទៅ​មន្ទីរពេទ្យ​ដែល​នៅ​ជិត​លោក​អ្នក​បំផុត​៕

ចំណែក

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here

13 + eight =