ចំណែក

បើ​ទោះបីជា​មនុស្ស​ប្រុស​មិន​បាន​និយាយ​ពាក្យ​ពិសេស​ ៣​មាត់​ទាំងនោះ​ក៏​ពិតមែន​ តែ​គាត់​អាច​ប្រាប់​អ្នក​ដោយ​ភាសា​កាយវិការ​ បើសិន​គាត់​ស្រឡាញ់​អ្នក​មែន​។​ ខាងក្រោម​នេះ​ជា​ភាសា​កាយវិការ​ ១២​យ៉ាង​ដែល​នឹង​ជួយ​ឱ្យ​អ្នក​មើល​ដឹង​ថា​ប្រុស​ម្នាក់​នេះ​លង់​ស្រឡាញ់​អ្នក​ហើយ​។​

១.​ គាត់​ចូល​ចិត្ត​កាន់​ដៃ​អ្នក​

ឧស្សាហ៍​សង្កេត​មើល​គាត់​តែងតែ​កាន់​ដៃ​របស់​អ្នក​។​ គាត់​កាន់​ដៃ​អ្នក​នៅ​ចំពោះ​មុខ​សាច់ញាតិ​គាត់​បង្ហាញ​ថា​ គាត់​ចាប់ចិត្ត​លើ​អ្នក​។​ វា​ប្រាប់​អ្នក​ថា​ អ្នកជា​ចំណែក​មួយ​នៃ​បេះដូង​របស់​គាត់​។​

២.​ គាត់​ស្ទាប​សក់​របស់​អ្នក​

សកម្មភាព​នេះ​អះអាង​ថា​ គាត់​កំពុង​ព្យាយាម​ចង់​ដឹង​ពី​ព័ត៌មាន​លម្អិត​បស់​អ្នក​ ហើយ​គាត់​បារម្ភ​ពី​អ្នក​។​

៣.​ គាត់​បើក​បេះដូង​ទទួលយក​អ្នក​

នេះ​បង្ហាញ​ថា​ គេ​ផ្តល់​អ​ទិ​ភាព​ឱ្យ​អ្នក​មុនគេ​មិន​ថា​ពេល​ណា​អ្នក​ទាំង​ពីរ​នៅ​ជាមួយ​គ្នា​ទេ​។​

៤.​ គាត់​សុខចិត្ត​លំបាក​ឱ្យ​តែ​បាន​នៅ​ជិត​អ្នក​

​បើ​ទោះជា​មានការ​ពិបាក​យ៉ាងណា​ក៏​ដោយ​ គាត់​មិន​ត្អូញត្អែរ​ ព្រោះ​គាត់​មាន​ក្តី​សុខ​ពេល​នៅ​ក្បែរ​អ្នក​។​

៥.​ គាត់​ថើប​ថ្ងាស​របស់​អ្នក​

ថើប​ថ្ងាស​ជា​កាយវិការ​ស្និត​ស្នាល​បំផុត​ ហើយ​អ្វី​ដែល​ច្រើន​ជាង​ស្និត​ស្នាល​ទៀត​នោះ​គឺ​ថើប​បបូរមាត់​។​ វា​បង្ហាញ​ថា​ គាត់​ចង់បាន​អ្នក​រហូត​ទៅ​។​

៦.​ គាត់​ចូល​ចិត្ត​ឱប​ថ្នាក់ថ្នម​

មនុស្ស​ប្រុស​តិច​ណាស់​ដែល​ចូល​ចិត្ត​ឱប​ថ្នាក់ថ្នម​មនុស្ស​ស្រី​ ប៉ុន្តែ​ពួក​គេ​ធ្វើ​បែប​នេះ​នៅ​ពេល​អង្គុយ​សា​ឡុ​ង​ ឬ​លើ​គ្រែ​ជាមួយ​គ្នា​។​

៧.​ គាត់​យកដៃ​ឱប​អ្នក​នៅ​តាម​ទី​សាធារណៈ​

គាត់​ចង់ឱ្យ​គ្រប់​គ្នា​ឃើញ​អ្នក​ជាមួយ​គាត់​ និង​ចង់​ប្រាប់​ទៅ​ពិភពលោក​ថា​ អ្នកជា​របស់​គាត់​។​

៨.​ គាត់​ផ្តល់​ភាព​កក់ក្តៅ​ឱ្យ​អ្នក​គ្រប់ពេល​

គាត់​មិន​ធុញ​នឹង​ផ្តល់​គ្រប់យ៉ាង​ដែល​អ្នក​ចង់បាន​ បើ​ទោះជា​ខាងក្រៅ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​យ៉ាងណា​ក៏​ដោយ​។​

៩.​ គាត់​បារម្ភ​ពី​សុខទុក្ខ​អ្នក​

គាត់​សួរសុខទុក្ខ​របស់​អ្នក​ ហើយ​ចង់ឱ្យ​អ្នក​ប្រាប់​គ្រប់យ៉ាង​ដល់​គាត់​។

១០.​ គាត់​នាំ​អ្នក​ទៅ​ឡាន​

គាត់​ព្រួយបារម្ភ​ពី​សុវត្ថិភាព​របស់​អ្នក​ តែ​ក៏​ចង់​ចំណាយ​ពេលវេលា​ឱ្យ​បាន​ច្រើន​ជាមួយ​អ្នក​តាម​ដែល​អាច​ទៅ​រួច​ ដូចនេះ​គាត់​មិន​ចង់​ឃ្លាតឆ្ងាយ​ពី​អ្នក​ឡើយ​។​

១១.​ គាត់​ចេញ​មក​ជួប​អ្នក​រហូត​ពេល​អ្នក​មក​ដល់​កន្លែង​ណាមួយ​

គាត់​អន្ទះសារ​ចង់​ជួប​អ្នក​។​

១២.​ គាត់​ជួយ​កាន់​ឥ​វ៉ា​ន់​របស់​អ្នក​

ទ​ង្វើ​នេះ​មាន​អត្ថន័យ​ ២​។​ ទី​១​ គាត់​ចង់​សម្រាល​បន្ទុក​ការងារ​អ្នក​ ព្រោះ​គាត់​ស្រឡាញ់​អ្នក​។​ ទី​២​ នេះ​ជា​ឱកាស​ដើម្បី​បង្ហាញ​ឱ្យ​អ្នក​ឃើញ​ថា​គាត់​ខ្លាំង​ប៉ុណ្ណា​៕

ចំណែក

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here

ten + 8 =