ចំណែក

ពាក្យ​មិន​ពិតជា​ច្រើន​តែង​និយាយ​ត​គ្នា​ថា​ អាកា​រៈ​របស់​មនុស្ស​ស្រី​ពេល​អារម្មណ៍​នាង​ពុះកញ្ជ្រោល​ក្នុងអំឡុងពេល​រួម​ភេទ​។​ អ្នកខ្លះ​និយាយ​ថា​ ទ្វារមាស​ស្ត្រី​នឹង​បើក​ធំ​ពេល​នាង​មាន​សម្រើប​ ស្រប​ពេល​ដែល​មនុស្ស​ខ្លះ​ទៀត​គិត​ថា​ សុដន់​មនុស្ស​ស្រី​ន​នឹង​ប៉ោង​ធំ​ឡើង​ពេល​នាង​មាន​អារម្មណ៍​សម្រើប​ខ្លាំង​ពេល​ធ្វើ​រឿង​លើ​គ្រែ​។​

អ្នកជំនាញ​ផ្នែក​សុខភាព​ផ្លូវភេទ​លោក​ Rajan​ Bhonsle​ បាន​និយាយ​ថា​ «​វា​មិន​ពិត​ទេ​ដែល​ថា​ដើមទ្រូង​មនុស្ស​ស្រី​នឹង​រីក​កាន់តែ​ធំ​ពេល​អារម្មណ៍​នាង​ដល់​កំពូល​ក្នុង​ពេល​រួម​រ័ក្ស​។​ វា​អាច​គ្រាន់តែ​ជា​ក្បាលដោះ​បះ​ឡើង​បន្តិច​ តែ​វា​ក៏​អាស្រ័យ​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​។​ តែ​ទោះជា​យ៉ាងណា​ មនុស្ស​ស្រី​នឹង​បញ្ចេញ​អារម្មណ៍​សុខ​ស្រួល​ដូច​ជា​ ស្រែកថ្ងូរ​ ទ្វារមាស​បញ្ចេញ​ទឹករំអិល​»​។​

មូលហេតុ​ដែល​ក្បាល​សុដន់​បះ​ឡើង​ពេល​អារម្មណ៍​មនុស្ស​ស្រី​ពុះកញ្ជ្រោល​

ជា​ធម្មតា​ ពេល​ខាង​ស្រី​មាន​សម្រើប​ ចុង​សុដន់​នាង​តែងតែ​បះ​ ឬ​រឹង​ឡើង​មួយសន្ទុះ​ដោយសារ​ការ​បញ្ចេញ​អរ​ម៉ូ​ន​អុក​ស៊ី​តូ​ស៊ី​ន​ទៅ​ក្នុង​សរសៃឈាម​។​

ទោះបីជា​យ៉ាងណា​ វា​មិន​អាច​បះ​បាន​យូរ​ទេ​ ហើយ​ចុង​សុដន់​នេះ​ក៏​មិនមែន​តែងតែ​បះ​រឹង​ឡើង​ពេល​នាង​មាន​សម្រើប​រហូត​ដែរ​។​ វា​អាច​កើតឡើង​ក្នុង​ពេល​បរិយាកាស​ត្រជាក់​ ឬ​មាន​អារម្មណ៍​នឹង​អ្វីមួយ​៕

ចំណែក

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here

3 + six =