28 C
Phnom Penh
ថ្ងៃ​អង្គារ, ខែ​មិថុនា 19, 2018

ព័ត៌មានជាតិ

ទំព័រដើម ព័ត៌មានជាតិ
ព័ត៌មានជាតិ

នគរបាលខណ្ឌពោធិ៍សែនជ័យបង្ក្រាបក្រុមចោរប្លន់ម៉ូតូដ៏សកម្មចំនួន៨នាក់ ក្រោយធ្វើសកម្មភាពនៅខណ្ឌដូនពេញ

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បើកការស្រាវជ្រាវ រហូតតាមបង្ក្រាបបានទាំងសម្បុកចំនួន៨នាក់ ក្រោយធ្វើសកម្មភាពប្លន់ម៉ូតូស្កូបពី១គ្រឿង ពីទឹកដីខណ្ឌដូនពេញ មកសង្ងំលាក់ខ្លួន នៅខណ្ឌពោធិ៍សែនជ័យ។ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ លោក យឹម សារ៉ាន់ បានឲ្យដឹងនៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨នេះថា ប្រតិបត្តិការបង្ក្រាបក្រុមចោរប្លន់ទាំង៨នាក់នេះ បានធ្វើឡើងកាលពីម្សិលមិញ នៅបន្ទប់ជួលភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយមានការបញ្ជាផ្ទាល់ពីសំណាក់នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការន​គរបាលរាជធានីភ្នំពេញ។ លោកថា ការបង្ក្រាបក្រុមចោរប្លន់ទាំងនេះ...

មន្ត្រីនគរបាលចរាចរដែលទារប្រាក់ជនបរទេសដែលជិះខុសភ្លើងសញ្ញាចរាចរណ៍ ប្រព្រឹត្តខុសវិន័យកងកម្លាំងបណ្តេញចេញពីក្របខណ្ឌនគបាលជាតិ

ភ្នំពេញ ៖ បន្ទាប់ពីមានមតិរិៈគនពីមហាជនក៏ដូចជាអ្នកលេងបណ្តាញសង្គម facebook ចែករំលែកតៗគ្នាកាលពីពេលកន្លងមកពាក់ព័ន្ធទៅលើមន្ត្រីនគរបាលចរាចរណ៍២រូបដែលបានទារប្រាក់ពីជនបរទេសដែលបើកបរមិនគោរពភ្លើងសញ្ញាចរាចរណ៍។ ដោយមន្ត្រីនគរបាលទាំង២នាក់ទារប្រាក់ចំនួន២០ដុល្លារជាថ្នូរនឹងការមិនចាប់បញ្ជូនទៅការិយាល័យ។ នៅថ្ងៃទី០២ ខែ ឧសភា ឆ្នាំ២០១៨នេះ លោកវរសេនីយ៍ឯក សែម គន្ធា នាយការិ យាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញបានឲ្យដឹងថា មន្ត្រីនគរបាលចរាចរណ៍ទាំង២នាក់ដែលប្រព្រឹត្តខុសនឹងវិន័យកងកម្លាំងនោះត្រូវ ផ្អាកការងារបណ្តោះអាសន្ននៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ។  ចំពោះចំណាត់ការយ៉ាងនោះលោកបានសុំគោលការណ៍ពីឯកឧត្តម នាយឧត្ដមសេនី យ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានី ភ្នំពេញ ដើម្បីអនុវត្តវិន័យកងកម្លាំងនគរបាលជាតិផងដែរ។ លោកនាយការិយាល័យបានបន្ថែមថា...

ត្រៀមបញ្ជូនក្មួយប្រុសសម្តេចនាយករដ្ឋមន្ត្រី ទៅតុលាការ ក្រោយរឿងបាញ់បោះជាង១០គ្រាប់ នៅកណ្ដាលក្រុង

ភ្នំពេញៈ យោងតាមប្រភពពីក្រសួងមហាផ្ទៃ បានអោយដឹងថា ឧត្តមសេនីយ៍ផ្កាយ៣ ត្រូវជាក្មួយប្រុសបង្កើតលោកនាយករដ្ឋមន្ត្រី គឺ លោក ហ៊ុន ជា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននាំទៅធ្វើការសាកសួរនៅក្រសួងមហាផ្ទៃ តាមបញ្ជារបស់សម្ដេចនាយករដ្ឋមន្ត្រី ហើយត្រៀមនឹងបញ្ជូនទៅតុលាការ នៅរសៀលថ្ងៃពុធនេះ បន្ទាប់ពីបាញ់ប្រមាណជាង១០គ្រាប់ កាលពីយប់ថ្ងៃទី១ ឧសភាមិញ។ ប្រភព័ត៌មានច្បាស់ការ បង្ហើបប្រាប់អង្គភាពសារព័ត៌មានក្នុងស្រុក ឲ្យដឹងថា កាលពីព្រឹកថ្ងៃទី២ ខែឧសភានេះ ឧត្តមសេនីយ៍ឯក ហ៊ុន ជា ត្រូវបាននាំខ្លួនទៅសួរនាំនៅក្រសួងមហាផ្ទៃ ...

មហាជនចាប់អារម្មណ៍រឿង 470 ផ្តាច់ជីវិតមនុស្ស៥នាក់ នៅកោះកុង និងRX300 ផ្តាច់ជីវិតមនុស្សម្នាក់ នៅសៀមរាប

ភ្នំពេញ៖ នៅចុងមេសានេះ គ្រោះថ្នាក់ចរាចរណ៍ពីរករណី បានបង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង ដល់មហាជន ហើយជាងនេះទៅទៀតនោះ សុទ្ធតែកើតឡើងដោយរថយន្ត Lexus ខណៈដែរ Lexus 470 បុកនិងរថយន្តដឹកប្រេង របស់ក្រុមហ៊ុន PTT បានផ្តាច់ជីវិតមនុស្ស៥នាក់ នៅក្នុងខេត្តកោះកុង ហើយ Lexus RX300 បុកនិងរថយន្តធំស្លាប់ម្នាក់ នៅខេត្តសៀមរាប។ មហាជនដែល ចាប់អារម្មណ៍ទៀតនោះ គ្រោះថ្នាក់ទាំងពីរករណីនេះ សុទ្ធតែបង្កឡើងដោយរថយន្ត...

សាលាក្រុងភ្នំពេញនឹងត្រូវសាងសង់ស្ពានអាកាសក្បាលថ្នល់ និងរង្វង់មូលចោមចៅក្នុងពេលឆាប់ៗ

ភ្នំពេញ ៖ សាលាក្រុងភ្នំពេញ ត្រៀមដោះស្រាយបញ្ហាការកកស្ទះចរាចរណ៍​​ដោយក្នុងនោះសាលាក្រុងកំបុងតែសិក្សាពីការសាងសង់ស្ពានអាកាសក្បាលថ្នល់ និងស្ពាននៅរង្វង់មូលចោមចៅ ​ខណៈការ​បើកការដ្ឋានសាងសង់​នឹងចាប់ផ្តើមនៅពេលឆាប់ៗនេះ។ ថ្លែងក្នុងកិច្ចប្រជុំពិភាក្សាដើម្បីចាប់ផ្តើមការដ្ឋានសាងសង់ស្ពានអាកាសទាំងពីរនេះ កាលពីពេលថ្មីៗ ​អភិបាលរាជធានីភ្នំពេញ លោក​ឃួង ស្រេងបានជំរុញឱ្យ​មន្ត្រីពាក់​ព័ន្ធធ្វើការដោះស្រាយ​ផលប៉ះពាល់​នៅតំបន់​ទាំង​២នេះ ឱ្យបានលឿនបំផុតទៅតាមអ្វីដែលអាចធ្វើបាន ដើម្បី​បើកការដ្ឋាន​សាង​សង់ស្ពាន​អាកាសនា​​ពេលដ៏ខ្លីខាងមុននេះ។​អភិបាលរាជធានី​ភ្នំពេញ ក៏បានជំរុញឱ្យមានការដោះស្រាយ​ផលប៉ះពាល់​នៅតំបន់ទាំងពីរនេះ ឱ្យបានច្បាស់លាស់ ដើម្បី​អាច​ធ្វើការស្ថាបនាបានឆាប់ សំដៅសម្រួលបានការកកស្ទះ​នៅតំបន់ក្បាលថ្នល់ និងរង្វង់មូលចោម​ចៅនៅនា​ពេលដ៏ខ្លីខាង​មុខនេះ។ តាមមន្រ្តី​ជំនាញ​សាលារាជធានីភ្នំពេញ បានអោយដឹងថា គម្រោងការដ្ឋានសង់ស្ពានអាកាស និងផ្លូវក្រោមដី​នៅរង្វង់មូលចោមចៅ គ្រោងនឹងចំណាយ​ពេលប្រមាណ​២០ខែ ។ តំបន់​រង្វង់​មូល​ចោម​ចៅ និងតំបន់ខាងមុខអាកាសយានដ្ឋានអន្តរជាតិ​ភ្នំពេញ...

ស្លាប់​មនុស្ស​ម្នាក់​ដោយសាររថយន្ត​កូរ៉េ​ដឹក​ទំនិញ​មួយ​គ្រឿង​បាន​ក្រឡាប់​ នៅ​ផ្លូវ​ស្ទឹង​ហាវ​

​ព្រះ​សីហ​នុ​ ៖​ រថយន្ដ​HYUNDAI​ដឹក​ទំនិញ​មួយ​គ្រឿង​ បាន​ក្រឡាប់​ នៅ​ផ្លូវ​សម្តេច​សង្ឃ​ទេព​វង្ស​ ចន្លោះ​គីឡូម៉ែត្រ​១-២​ ក្នុងភូមិ​វាល​ធំ​ ឃុំ​វាល​រេញ​ ស្រុក​ព្រៃ​នប់​ ខេត្ត​ព្រះ​សីហ​នុ​ នៅ​ព្រឹក​ថ្ងៃ​ទី​៣០​ ខែមេសា​ ឆ្នាំ​២០១៨​ ។​ នេះបើយោងតាមគេហទំព័រអគ្គស្នងការនគរបាលជាតិ។ កម្លាំង​នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ​មុន​ពេល​កើតហេតុ​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​HYUNDAI​ ពណ៌​ខៀវ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 3B-6837​ អ្នកបើកបរ​ឈ្មោះ​ ប៊ុ​ន​ ថៃ​ ភេទ​ ប្រុស​...

រឿង​ពិត​នៅ​ពីក្រោយ​គ្រោះថ្នាក់​ចរាចរណ៍​ Lexus​ 470​ បុក​ជាមួយ​ឡាន​សាំង​ PTT​ (​មាន​វី​ដេ​អូ​)

​នេះ​បើ​យោ​ត​តាម​រូបភាព​វី​ដេ​អូ​ ដែល​ថត​បាន​ពី​កាមេរ៉ា​ក្នុង​រថយន្ត​មួយ​គ្រឿង​ មាន​ប្រភព​ពី​ហ្វេ​ស​បានឱ្យ​ដឹង​ថា​ មុន​ពេល​រថយន្ត​LUXES​ 470​ ផ្លា​ក​លេខ​ ភ្នំពេញ​ 2H​ 3679​ ទិស​ដៅ​ព្រះ​សីហ​នុ​-​ភ្នំពេញ​ បាន​បុក​ផ្ទុប​ពីមុខ​រថយន្ដ​ដឹក​ប្រេង​របស់​ក្រុមហ៊ុន​PTT​ ដែល​ធ្វើ​ឱ្យ​ផ្ទុះ​ឆេះ​រថយន្ត​ទាំង​ពីរ​គ្រឿង​ នៅ​ផ្លូវជាតិ​លេខ​4​ ចន្លោះ​គីឡូម៉ែត្រ​ 141.142​ស្ថិត​នៅ​ក្នុងភូមិ​អូរ​ជ្រៅ​ ឃុំ​បឹង​ព្រាវ​ ស្រុកស្រែ​អំបិល​ ខេត្តកោះកុង​ កាលពី​ម៉ោង​ជិត​8​ព្រឹក​ថ្ងៃ​28.04.2018​ ដែល​បណ្តាល​អោយ​អ្នក​ជិះ​ក្នុង​រថយន្ត​LUXES​ ចំនួន​5​នាក់​ (​ប្រុស​4​នាក់​ ស្រី​ម្នាក់​)​ ឆេះ​ស្លាប់​ទាំងអស់​គ្នា​...

ដាក់ថ្នាំគ្រវីក្បាល ឱ្យក្មេងប្រុស៣នាក់ផឹក ប្រកាច់ពេញពេទ្យ

ព្រះសីហនុ ៖ ក្មេងប្រុសតូចៗចំនួន៣នាក់ ត្រូវបានឪពុកម្តាយប្រញាប់ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ទាំងអារម្មណ៍ភ័យស្លន់ ស្លោ បន្ទាប់ពីឃើញកូនប្រុសរបស់ខ្លួន កើតមានអាការៈប្រកាច់ និងចេះតែគ្រវីក្បាលខុសប្រក្រតី លុះគ្រូពេទ្យពិនិត្យរួច ទើបដឹងថាក្មេងប្រុស ទាំង៣នាក់ ត្រូវជនមិនស្គាល់មុខដាក់ថ្នាំញៀនប្រភេទថ្នាំគ្រវីក្បាលឱ្យផឹក បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ នៅចំណុចមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ហៅមន្ទីរពេទ្យចំការចេក។ ក្មេងប្រុសរងគ្រោះទាំង៣នាក់ គឺជាកូនចៅរបស់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិ១ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។ ចំណែកជន...

ឡុងចុងហើយ! សង់រោងការ​តាម​ចញ្ចើមផ្លូវ ត្រូវរថយន្ត​ធំរេចង្កូត​បុកខ្ទិច បណ្ដាល​ខូចខាត​មិនស្ទើរទេ ឯម្ចាស់​ដើមការក៏….

ខេត្តកណ្តាល៖ រថយន្តធំមួយគ្រឿង បានព្រលះគ្នាជាមួយរថយន្តតូច បណ្តាលឲ្យអ្នកបើកបររថយន្តធន់តូច ស្លាប់ម្នាក់ ហើយរថយន្តធំ បានជ្រុលទៅបុករោងការមួយ ដែលម្ចាស់ដើមការកំពុងតែឈរទទួលភ្ញៀវ បណ្តាលឲ្យរងរបួសធ្ងន់ម្នាក់ ដោយហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃសុក្រ ទី២៧ មេសា ២០១៨នេះ វេលាម៉ោង ៥និង៥០នាទីល្ងាច នៅចំណុចផ្លូវលេខ២១ ស្ថិតក្នុងភូមិឬស្សីដាច់ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។ មុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាកវីស្តូ ពណ៌ទឹកប្រាក់...

សាហាវ​ណាស់​!!!​ ត្រឹមតែ​លុយ​ ៣០០០​រៀល​សោះ​ កូនស្រី​ទាញ​កាំបិត​សម្លាប់​ឪពុក​ខ្លួនឯង​ (​មាន​វី​ដេ​អូ​)

ស្រុក​ល្វាឯម​៖​ ថ្ងៃ​ទី​០៥.០៤.២០១៨​ ករណី​ឃាតកម្ម​ វេលា​ម៉ោង​៤:៣០​នាទី​ នៅ​ភូមិ​ល្វា​ស​កណ្តាល​ ឃុំ​ល្វា​ស​ស្រុក​ល្វាឯម​។​ ជន​រង​គ្រោះ​ឈ្មោះ​ ឯម​ រឿ​ន​ ភេទ​ប្រុស​ អាយុ​ ៦៦​ឆ្នាំ​ (​ត្រូវជា​ឪពុក​បង្កើត​ជនសង្ស័យ​)​ ជនសង្ស័យ​ឈ្មោះ​ឃុ​ត​ ចាន់​នី​ អាយុ​ ៣១​ឆ្នាំ​ ភេទ​ស្រី​(​ត្រូវជា​កូនបង្កើត​របស់​ជន​រង​គ្រោះ​)​។​ ដើមហេតុ​នៃ​ការ​សម្រេចចិត្ត​ ទាញ​កាំបិត​មក​សម្លាប់​ឪពុក​បង្កើត​ខ្លួនឯង​នេះ​ក៏​ដោយសារ​ក្រោយ​ពី​នាង​មក​ពី​លក់​ឆៃថាវ​វិញ​ ពេល​ដល់​ផ្ទះ​ក៏​រាប់​លុយ​ ហើយ​ក៏​រាប់​ទៅ​បាត់​ ៣.០០០​រៀល​ គិត​ថា​មាន​តែ​ឪពុក​ទេ​អ្នក​យក​។​ ពេល​ឪពុក​មក​ពី​កន្លែង​កាត់សក់​វិញ​...

MOST COMMENTED

error: Content is protected !!