28 C
Phnom Penh
ថ្ងៃ​អង្គារ, ខែ​មិថុនា 19, 2018

សុខភាពស្ត្រី

ទំព័រដើម សុខភាព និងសម្រស់ សុខភាពស្ត្រី
ព័ត៌មាន​អំពីសុខភាព ដែល​ទាក់ទង​ទៅ​នឹងសុភាពនារី និង​ស្ត្រី​ទាំង​ឡាយ ដើម្បី​អាច​យល់​ដឹង​ពី​បញ្ហា​ផ្ទាល់​ខ្លួន ក៏ដូច​ជារឿងរ៉ាវ​សម្ងាត់​មួយចំនួន​ដែល​អ្នក​ពុំធ្លាប់​បាន​ដឹង និង​ចាប់​អារម្មណ៍។

អស់​បារម្ភ​បញ្ហា​ធុំក្លិន​ទ្វារមាស​ទៀត​ហើយ​!​ ស្លឹក​ក្រូចឆ្មា​នេះ​អាច​ជួយ​អ្នក​បាន

នេះ​ជា​គ្រឿងផ្សំ​ពី​ធម្មជាតិ​អាច​ព្យាបាល​មេរោគ​ផ្សិត​ បញ្ហា​ធុំក្លិន​ទ្វារមាស​ រមាស់​ទ្វារមាស​យ៉ាង​មាន​ប្រសិទ្ធភាព​។​ *​ធាតុ​ផ្សំ​ ទឹក​ស្អាត​ កន្លះ​លី​ត្រ​ ស្លឹក​ក្រូច​ស្រស់​ ១០​សន្លឹក​ *​ការ​ណែនាំ​ លាង​សម្បក​ក្រូច​ឱ្យ​ស្អាត​ រួច​បុក​ ឬ​កិន​វា​។​ បន្ទាប់​មក​ដាក់​ចូល​ទឹក​កន្លះ​លី​ត្រ​ និង​ដាំ​រហូត​ដល់​ពុះ​ ស្លឹក​ក្រូច​លែង​ពណ៌​បៃតង​ទៀត​ អ្នក​ត្រូវ​ច្រោះ​យក​ទឹក​ស្លឹក​ក្រូចឆ្មា​នេះ​។​ ទឹក​នេះ​ជា​ទឹកធម្មជាតិ​លាង​សម្អាត​តំបន់​ឯកជន​ រង់ចាំ​ឱ្យ​ទឹក​នេះ​ក្តៅ​អ៊ុ​នៗ​ ព្រោះ​ស្បែក​ទ្វារមាស​ស្តើង​ ហើយ​ងាយ​ប្រតិកម្ម​។​ ហើយ​បើសិន​អ្នក​អា​ឡាក់​ហ្ស៊ី​នឹង​ទឹកក្រូច​ឆ្មា​ គួរ​ជៀសវាង​វា​។​ លាង​សម្អាត​តំបន់​ឯកជន​របស់​អ្នក​នឹង​ទឹក​នេះ​ឱ្យ​បាន​ទៀងទាត់​រយៈពេល​ ៣​ថ្ងៃ​។​ បើ​នៅ​តែ​មាន​បញ្ហា​ បន្ត​ប្រើ​វា​ ២-៣​ថ្ងៃ​ថែម​ទៀត​។​...

បើ​ជៀស​បាន​ជៀសទៅ! កត្តា​សំខាន់ៗ​មួយចំនួន​របស់​ម្តាយ​អាច​ប៉ះពាល់​ខ្លាំង​ដល់​គភ៌

សុខភាព និង​សុវត្ថិភាព​របស់​គភ៌​អាស្រ័យ​លើ​កត្តា​ខាងក្រៅ និង​ខាងក្នុង ហើយ​ប្រសិនបើ​ស្ត្រី​មាន​ផ្ទៃពោះ​ប៉ះពាល់​នឹង​កត្តា​ទាំងនេះ ទារក​ងាយ​នឹង​ប្រឈម​បញ្ហា​ពិការភាព ឬ​រលូត។ ដូច្នេះ​អ្នក​គួរតែ​ចៀសវាង​រឿង​ដែល​ប៉ះពាល់​ដល់​គភ៌។ ខាងក្រោមនេះនឹងបង្ហាញពីបញ្ហា​មួយចំនួន​ដែលអាច​ប៉ះពាល់​ដល់​គភ៌៖ ធាតុវិទ្យុ​សកម្ម​ពី​បរិយាកាស ការត្រូវ​នឹង​ធាតុ​វិទ្យុសកម្ម​អាច​បណ្តាល​ឱ្យ​ទារក​ពិការភាព។ ដូច្នេះ​អ្នក​គួរ​នៅ​ឱ្យ​ឆ្ងាយ​ពី​ថ្នាំ​លាប និង​ប្រភេទ​កាំរស្មី​អ៊ិច​ណាមួយ​ក្នុង​ពេល​មាន​ផ្ទៃពោះ។ ផលិតផល​លាង​សម្អាត​ផ្ទះ​បង្ក​គ្រោះថ្នាក់​ដល់​គភ៌ ដូច្នេះ​ត្រូវ​ពិនិត្យ​មើល​រាល់​ផលិតផល​ទាំងអស់​មុន​នឹង​ទិញ។ មេរោគ​ប៉ារ៉ាស៊ីត លាមក​ឆ្មា និង​សាច់​ឆៅ​មាន​ផ្ទុកនូវ​ប៉ារ៉ាស៊ីត​ដែល​បណ្តាល​ឱ្យ​ទារក​កើត​ជំងឺ​ខួរក្បាល​ធ្ងន់ធ្ងរ ឬ​ងងឹត​ភ្នែក។ ដូច្នេះ​ហាម​ទទួលទាន​សាច់​ឆៅ និង​លាង​សម្អាត​លាមក​ឆ្មា ហើយ​ចិញ្ចឹម​ឆ្មា​ក្នុង​ផ្ទះ។​ សេព​ជាតិ​ស្រវឹង ឬ​ថ្នាំជក់ ជាតិ​ស្រវឹង និង​ថ្នាំជក់​នាំឱ្យ​ទារក​ក្នុង​ផ្ទៃ​ប្រឈម​មុខ​នឹង​បញ្ហា​ខួរក្បាល និង​រាងកាយ ព្រោះ​ជាតិ​ស្រវឹង​បាន​ជ្រៀត​ចូល​ទៅដល់​សុក ប៉ះពាល់​ដល់​គភ៌។ វា​ក៏​ពន្យឺត​ដល់​ការលូតលាស់​របស់​គភ៌ និង​នាំឱ្យ​ខូច​ទម្រង់​មុខ​មាត់។ ការជក់បារី​បណ្តាលឱ្យ​ទារក​ទម្ងន់​ស្រាល កើត​មិន​គ្រប់​ខែ ធ្វើឱ្យ​ខូច​សុខភាព​ទារក។ ជំងឺ​ក្នុង​ខ្លួន​ម្តាយ គភ៌​នឹង​ជួប​គ្រោះថ្នាក់...

ស្ត្រី​ត្រូវ​ធ្វើ​រឿង​ទាំងនេះ​ឱ្យ​បាន បើ​ចង់​ឱ្យ​កូន​កើត​មក​មាន​កាយសម្បទា​គ្រប់គ្រាន់

តើ​គូស្វាមីភរិយា​ក្នុង​វ័យ​បន្តពូជ​ប៉ុន្មាន​នាក់ ធ្លាប់​បាន​ត្រៀម​ខ្លួន​សម្រាប់​ការមាន​ផ្ទៃពោះ​មក​ដល់? បើ​តាម​ការស្ទាបស្ទង់ មាន​តិច​ណាស់។ ហើយ​នេះ​ជា​ហេតុ​ដែល​បញ្ហា​ទារក​កើត​មក​ខ្វះ​អវយវៈ​មាន​ច្រើនជាង​ការរំពឹងទុក។ យើង​មាន​វិធីសាស្ត្រ​មួយចំនួន​អាច​ជួយ​ឱ្យ​ម្តាយ​គ្រប់រូប​ចៀសផុត​ពី​កំណើត​កូន​ខ្វះ​អវយវៈ​ដូច​ខាងក្រោម៖ ១. ទៅ​ប្រឹក្សា​ពី​សែន​តំណរពូជ មូលហេតុ​ពី​ក្រោយ​ខ្នង​នៃ​បញ្ហា​ទារក​កើត​មក​ខ្វះ​អវយវៈ​មិន​អាច​មើល​ដឹង ដូចនេះ​ជម្រើស​ដែល​ល្អ គួរ​ប្រឹក្សា​នឹង​អ្នកជំនាញ​ពី​ប្រវត្ថិ​គ្រួសារ និង​សែន​តំណរពូជ។ វា​អាច​ជួយ​កាត់បន្ថយ​ពី​បញ្ហា​ទារក​ខ្វះ​កាយសម្បទា។ ២. ចាក់​វ៉ាក់សាំង​ឱ្យ​បាន​ត្រឹមត្រូវ ស្ត្រី​ពពោះ​គួរ​ដឹងពី​ការចាក់​វ៉ាក់សាំង​ទៅ​តាម​ដំណាក់កាល​ផ្សេងៗ​ក្នុង​អំឡុង​ពេល​មាន​ផ្ទៃពោះ ហើយ​គួរតែ​អនុវត្ត​តាម​កាលកំណត់​ឱ្យ​បាន​ត្រឹមត្រូវ។ ៣. ទទួលទាន​អាស៊ីតហ្វូឡិច ការទទួលទាន​អាស៊ីតហ្វូឡិច​ក្នុង​អំឡុង​ពេល​ពពោះ អាច​ជួយ​រក្សា​រូបរាង និង​សុខភាព​ទារក​បាន​ល្អ​ក្រោយ​ពេល​កំណើត។ ៤. និយាយ​ថា ទេ​ចំពោះ​បារី មិនថា​អ្នក​មាន​ផ្ទៃពោះ ឬ​ក៏​អត់​ទេ តែ​ការជក់បារី​តែងតែ​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព ហើយ​ការបោះបង់​ទម្លាប់​ជក់​បារី​នេះ​នឹង​កាត់បន្ថយ​ឱកាស​នៃ​ទារក​កើត​មក​ខ្វះ​កាយសម្បទា។ ៥. ធ្វើ​លំហាត់​យូហ្គា និង​តាំងសម្មាធិ យូហ្គា​ជួយ​រក្សា​សុខភាព និង​រាង​របស់​ស្ត្រី​មាន​ផ្ទៃពោះ ដូច្នេះ​ជួយ​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​នៃ​ទារក​កើត​មក​ខ្វះ​អវយវៈ។ ៦....

អនុវត្ត​វិធី​នេះ ៣ដង​ក្នុង​មួយ​ថ្ងៃ ទ្វារមាស​អ្នក​នឹង​តឹងណែន​នៅ​ហ្ស៊ីន​រហូត

រឿង​ឡើង​លើ​គ្រែ​ជាមួយ​គ្នា ជា​ចំណែក​មួយ​ដ៏​សំខាន់​ចំពោះ​ជីវិត​គូស្នេហ៍ ហើយ​សម្រាប់​បញ្ហា​ទូទៅបំផុត​ដែល​មនុស្ស​ស្រី​ទាំងឡាយ​ត្រូវ​ប្រឈមមុខ​ក្នុង​អំឡុងពេល​នេះ​គឺ ទ្វារមាស​រលុង ឬ​ទ្វារមាស​ប្រហោង​ធំ។ អ្នក​នឹង​បដិសេដ​ការបង្កាត់​ភ្លើង​ស្នេហ៍ ប្រសិនបើ​សាច់ដុំ​ទ្វារមាស​របស់​អ្នក​យារធ្លាក់។ ទ្វារមាស​អាច​នឹង​ប្រហោង ឬ​រលុង​ដោយសារ​មូលហេតុ​ជាច្រើន ប៉ុន្តែ​អ្វី​ដែល​សំខាន់បំផុត​គឺ​ថា អ្នក​អាច​ព្យាបាល​វា​តាម​ធម្មជាតិ​បាន​យ៉ាង​ឆាប់រហ័ស​បំផុត។ រូបមន្ត​មួយ​នឹង​បង្ហាញ​ដូច​ខាងក្រោម​នេះ *គ្រឿងផ្សំ ផ្តិលទឹក 1 សាច់ជូរ 1ដុំតូច *ការណែនាំ ដាក់​សាច់ជូរ​ចូល​ទៅក្នុង​ទឹក ហើយ​កូរ​វា​រហូតដល់​រលាយ​អស់ លាង​សម្អាត​ទ្វារមាស​របស់​អ្នក​នឹង​ទឹក​មួយ​នេះ ធ្វើ​វិធី​នេះ​ឱ្យ​បាន 3ដង​ក្នុង​មួយ​ថ្ងៃ មិន​យូរ​ទេ អ្នក​នឹង​ឃើញ​ប្លែក​ថា ទ្វារមាស​អ្នក​ត្រលប់​មក​តឹងណែន​ដូច​នៅ​ហ្ស៊ីន​ម្តង​ទៀត៕

៩០% មនុស្ស​ស្រី​ពាក់​អាវទ្រនាប់​ខុស​របៀប ពិសេស​ត្រង់​ចំណុច​ទី៣

ដើមទ្រូង ជា​សរីរាង្គ​ដ៏​សំខាន់បំផុត​របស់​មនុស្ស​ស្រី​គ្រប់រូប ដូច្នេះ​អ្នក​ត្រូវ​យកចិត្តទុកដាក់ និង​ថែទាំ​វា​ឱ្យ​បាន​ល្អ។ តែ​ទោះបី​ជាយ៉ាងណាក៏ដោយ ការប្រើប្រាស់​អាវទ្រនាប់​មិន​បាន​ត្រឹមត្រូវ អាច​ប៉ះពាល់​ដល់​សុខភាព។ 1. ពាក់​អាវទ្រនាប់​តឹង​ពេក ឬ​រលុង​ពេក ការសិក្សា​បាន​បង្ហាញ​ថា ស្ត្រី​ច្រើន​ជាង 75% ពាក់​អាវក្នុង​ខុស​របៀប​បណ្តាល​ឱ្យ​ជួប​ផលវិបាក​ធ្ងន់ធ្ងរ។ មនុស្ស​ស្រី​សុដន់​មូលក្លំ ដើមទ្រូង​តឹងណែន​ល្អ​នឹង​បណ្តាល​ឱ្យ​ឈឺ​ខ្នង ឈឺ​ក។ បើ​ដើមទ្រូង​ទូលាយ​ពេក បណ្តាល​ឱ្យ​សុដន់​យារធ្លាក់ និង​មិន​តឹងណែន។ 2. អាវទ្រនាប់​ខ្វះ​គុណភាព ផលិតផល​ទំនិញ​ក្លែងក្លាយ ទំនិញ​មាន​គុណភាព​ខ្ពស់​វេចខ្ចប់​យ៉ាង​ស្រស់​ស្អាត​មាន​តិចណាស់​ដែល​ពិត។ លើស​ពីនេះ អ្នកចិត្តសាស្ត្រ​ដឹង​ថា សុភាពនារី​ជាច្រើន​តែងតែ​ចូលចិត្ត​ទិញ​របស់​ធូរ​ថ្លៃ ដែល​ជា​ហេតុ​នាំឱ្យ​ប្រឈមមុខ​នឹង​ផលវិបាក​ធ្ងន់ធ្ងរ​ដោយសារ​ការប្រើប្រាស់​អាវទ្រនាប់​ថោក។ អេប៉ុង​អាវទ្រនាប់...

មិន​ដែល​ដឹង​សោះ ទទួលទាន​ជីពងទា​កូន​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​ម្លឹង

ក្នុង​ពេល​មករដូវ​ស្ត្រី​មិន​គួរ​បរិភោគ​ជីពងទាកូន​នោះទេ ព្រោះវា​ធ្វើឱ្យ​មករដូវ​កាន់​តែច្រើន ហើយ​ស្ត្រីមាន​ផ្ទៃពោះក៏​គួរចៀស​វាង​ជីពងទាកូន​ដែរ ដើម្បី​ការពារ​កុំឱ្យ​មាន​ករណី​រលូតកូន​កើត​ឡើង។ ចំណែក​ឯអ្នក​ជំងឺ ឈឺក្បាល, ខ្សោយ, ឈាមក្តៅ ក៏មិន​គួរបរិភោគ​ដូចគ្នា​ដែរ ព្រោះវា​អាចបង្ក​គ្រោះថ្នាក់​កាន់តែ​ធ្ងន់ធ្ងរ។ ស្លឹកជីពង​ទាកូន ត្រូវបាន​គេទទួល​ស្គាល់ថា ជាឱសថ​ធម្មជាតិ​ដ៏ល្អ​សម្រាប់​ព្យាបាល​ជំងឺមួយ​ចំនួន។ ប៉ុន្តែ​ទន្ទឹម​នឹងនេះ​ផងដែរ ការ​បរិភោគ​ជីពងទាកូន​ទៀង​ទាត់ ហើយ​ច្រើនពេក​អាច​បណ្តោល​ឱ្យខ្សោយ​ថាមពល​ផ្លូវភេទ, ចំណង់​ផ្លូវភេទ​ចុះខ្សោយ​ទាំងបុរស និងស្ត្រី, សមត្ថភាព​ក្នុងការ​យកកូន​ចុះខ្សោយ, ស្ត្រីអាច​រាំង​រដូវយូរ។ ដោយសារតែ​រស់ជាតិ​ក្តៅហិរ ហើយ​ព្រមទាំង​មាន​ក្លិន​ឈ្ងុយ ធ្វើឱ្យវា​អាច​រំញោច​ដល់​ស្បូន។ ទោះជា​យ៉ាង​ណាអ្នក​អាច​បរិភោគ​ជាមួយ​នឹង​ពងទាកូន​តិចតួច​បាន វាមិន​ប៉ះពាល់​ដល់​ទារក​ឡើយ។  តែប្រសិន​បើអ្នក​បរិភោគ​ច្រើន​វិញនោះ...

៣ខែ​ចុងក្រោយ ស្ត្រី​គួរ​ញ៉ាំ​អាហារ​ទាំងនេះ​បើ​មិន​ចង់​ឱ្យ​កូន​កើត​មក​ទម្ងន់​ស្រាល​ដាក់​កែវ

ក្នុង​អំឡុងពេល​ពពោះ ស្ត្រី​ពិតជា​មិន​ហ៊ាន​ចំណាយ​ប្រាក់​ច្រើន​លើ​របស់​ឆ្ងាញ់ និង​សម្បូរ​សារធាតុ​ចិញ្ចឹម​ច្រើន នេះ​ជា​មូលហេតុ​នាំឱ្យ​នាង​កើត​អារម្មណ៍​ភ័យខ្លាច​ថា​ទារក​ទម្ងន់​ស្រាល ព្រួយបារម្ភ​ពី​សុខភាព​កូន​នៅក្នុង​ខែ​ចុងក្រោយ​ជិត​ដល់​ថ្ងៃ​សម្រាល។ ប៉ុន្តែ​ប្រភេទ​អាហារ​ខាងក្រោម​នេះ​មិន​ត្រឹមតែ​ធ្វើឱ្យ​ទារក​ឡើង​គីឡូ​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​ជួយ​ឱ្យ​ខួរក្បាល​ក្មេង​លូតលាស់​ផងដែរ។ ពង​ក្រឡុក សម្បូរ​ទៅដោយ​ប្រូតេអ៊ីន​ខ្ពស់។ ទទួលទាន​ពង​ក្រឡុក​នៅពេល​ថ្ងៃត្រង់ និង​អាច​ដាក់​ចូល​ចម្អិន​នៅក្នុង​ឆ្នាំងបាយ​ក៏​បាន។ ញ៉ាំ​ស៊ុត​រយៈពេល 1ខែ​ដើម្បី​ឱ្យ​ទារក​ឡើង​ទម្ងន់។ តែ ដើម្បី​ឱ្យ​ទារក​មាន​ភាពឆ្លាតវៃ រាងកាយ​លូតលាស់​បាន​ល្អ និង​ឡើង​ទម្ងន់​បាន​លឿន ម្តាយ​ត្រូវ​ជ្រើសរើស​ប្រភេទ​តែ​លាយ​ជាមួយ​គ្រាប់​ធញ្ញជាតិ​រួមគ្នា (សណ្តែកខៀវ សណ្តែកខ្មៅ សណ្តែកក្រហម…) ទទួលទាន​ក្នុង​ពាក់​កណ្តាល​ត្រីមាស។ សាច់ទា ស្ត្រី​អាច​ចម្អិន​សាច់ទា​បាន​ច្រើន​មុខ (ស្ងោរ ឡុកឡាក់​សាច់ទា បបរ​សាច់ទា…)។ ល្ហុងទុំ ល្ហុងទុំ​សម្បូរ​ទៅដោយ​វីតាមីន​ច្រើន។ ទទួលទាន​វា​ដើម្បី​ឱ្យ​សុខភាព​ល្អ​ទាំង​កូន និង​ខ្លួនឯង។ ម្សៅ​ល្ងខ្មៅ ស្ត្រី​គួរ​ទទួលទាន​ម្សៅ​ល្ងខ្មៅ​ដាក់​ស្ករស​មុនពេល​ជិត​ចូល​គេង។ ពិសារ​ភេសជ្ជៈ​ល្ងខ្មៅ​នេះ​ដើម្បី​ឱ្យ​ស្បែក​ស្អាត...

MOST COMMENTED

error: Content is protected !!