28 C
Phnom Penh
ថ្ងៃ​អង្គារ, ខែ​មិថុនា 19, 2018

សុខភាពផ្លូវភេទ

ទំព័រដើម សុខភាព និងសម្រស់ សុខភាពផ្លូវភេទ
ព័ត៌មាន និងចំណេះដឹង​សុខភាព​ផ្នែក​ផ្លូវ​ភេទ​ ដែល​អ្នក​គួរ​យល់​ដឹង​ដើម្បី​បំពេញ​នូវ​កង្វះខាត​នៃ​សេចក្ដីសុខ និង​សុភមង្គល​ក្នុងជីវិត និង​ក្រុម​គ្រួសារ​របស់​អ្នក។

ទម្លាប់​ថែទាំ​ទ្វារមាស ៦យ៉ាង​ដែល​មនុស្ស​ស្រី​យល់ថា​ត្រឹមត្រូវ តែ​តាម​ពិត​ខុស​ស្រឡះ

តំបន់ឯកជន ជា​ឃ្លាំង​របស់​មេរោគ​ផ្សិត និង​បាក់តេរី​ជាច្រើន ដូចនេះ​វា​ងាយ​នឹង​ឆ្លង​មេរោគ​បំផុត។ សូម​អនុវត្ត​តាម​វិធី​ខាងក្រោម​ដើម្បី​ថែទាំ​ទ្វារមាស​ឱ្យ​បាន​ល្អ។ តាម​ដែល​បាន​ដឹង សុភាពនារីៗ​តែងតែ​គិត​ខុស​លើ​ទម្លាប់​អាក្រក់​ថា​ជា​ទម្លាប់​ល្អ​ដូចជា លាង​សម្អាត​ទ្វារមាស​នឹង​ទឹក ប្រើ​គ្រឿងក្រអូប​លើ​ប្រដាប់ភេទ ឬ​កោរ​រោម​លើ​ប្រដាប់ភេទ។ 1. អ្នក​គិត​ថា គួរ​ពាក់​ខោទ្រនាប់​គេង តាម​ពិត ការស្លៀក​ខោទ្រនាប់​គេង​យប់​នឹង​បង្កើន​ជាតិ​សំណើម​ក្នុង​តំបន់ពិសេស​ធ្វើឱ្យ​ងាយ​កើត​មេរោគ​ផ្សិត។ ពិសេស​មនុស្ស​ស្រី​ដែល​បែកញើស​ច្រើន ការស្លៀក​ខោក្នុង​តែង​អាច​បណ្តាល​ឱ្យ​រមាស់​ទ្វារមាស។ យល់​ល្អ គួរ​រក្សា​ទ្វារមាស​ឱ្យ​ស្ងួត​ពេល​កំពុង​គេង។ អ្នក​គួរ​ស្លៀក​ខោអាវ​គេង​យប់ និង​ចៀសវាង​ស្លៀក​ខោ​តឹងពេក។ បើ​អ្នក​មិន​អាច​អត់​ស្លៀក​ខោក្នុង​គេងយប់​បាន គួរ​ស្លៀក​ខោ​រលុងៗ។ 2. អ្នក​គិត​ថា ទឹក​អាច​លាង​សម្អាត​ទ្វារមាស​បាន​ល្អ ការពិត តំបន់ឯកជន​មាន​ប្រព័ន្ធ​សម្អាត​ដោយ​ខ្លួន​វា​ស្រាប់...

អត្ថប្រយោជន៍​ធំបំផុត​បាន​ពី​ការរួមភេទ​ដែល​មនុស្ស​ស្រី​តិច​ណាស់​បាន​ដឹង

តើ​អ្នក​ដឹង​ទេ​ថា មាន​ឥទ្ធិពល​ជាច្រើន​កើត​ទៅលើ​រាងកាយ​របស់​អ្នក​នៅពេល​រួមភេទ​បាន​ទៀងទាត់ ជាពិសេស​រក្សា​សុខភាព​បាន​ល្អ។ រលាក ឬ​ស្ងួត​ទ្វារមាស រមាស់​ទ្វារមាស ពិបាក​នោម នោម​មក​ឈឺ ជា​បញ្ហា​ទូទៅ​ដែល​កើតឡើង​ចំពោះ​ស្ត្រី​ភាគច្រើន​នៅក្នុង​ជីវិត ពិសេស​ពេល​ពួកគេ​រួមភេទ​មិន​បាន​គ្រប់គ្រាន់។ យោង​តាម​អ្នកឯកទេស​ខាង​ផ្លូវភេទ​នៅ​ទីក្រុង​ឡុង​លោក Louise Mazanti បាន​ឱ្យ​ដឹង​ថា ការសម្រេច​ទឹកកាម​អាច​ជួយ​រក្សា​សុខភាព​ជាលិកា​ទ្វារមាស​បាន​ល្អ មាន​ន័យ​ថា មិន​ធ្វើឱ្យ​មាន​បញ្ហា​រលាក​ទ្វារមាស យារធ្លាក់ និង​ទ្វារមាស​ស្ងួត។ មិន​ថា​រួមភេទ​ជាមួយ​គូស្នេហ៍ ឬ​សម្រេច​កាម​ដោយ​ខ្លួនឯង​ទេ សុទ្ធតែ​អាច​ជួយ​សម្រួល​ដល់​ចលនា​លំហូរ​ឈាម​ទៅកាន់​តំបន់​ឯកជន ធ្វើឱ្យ​មាន​ខ្យល់​អុកស៊ីសែន​ច្រើន​បញ្ជូន​ទៅឱ្យ​ទ្វារមាស ពង្រឹង​ជាលិកា។ អ្នកជំនាញ​ក៏​បាន​ណែនាំ​ឱ្យ​មនុស្ស​ស្រី​ធ្វើ​រឿង​លើ​គ្រែ​ឱ្យ​បាន​ច្រើន​ដើម្បី​ពង្រឹង​សុខភាព​ផ្លូវចិត្ត កាត់បន្ថយ​អារម្មណ៍​តានតឹង។ ការសិក្សា​បាន​អះអាង​ថា ការរួមភេទ​នឹង​ជួយ​ពន្យា​ភាពចាស់​របស់​ស្ត្រី...

វិធី​លាង​សម្អាត​ទ្វារមាស​ឱ្យ​បាន​ស្អាត និង​ត្រឹមត្រូវ​បាន​ក្បូន

តើអ្នក​ដឹងពី​របៀប​ថែរក្សា​តំបន់​ឯកជន​ឱ្យបាន​ត្រឹមត្រូវ​ហើយ​ឬនៅ? មាន​អនុសាសន៍​ល្អៗ​មួយ​ចំនួន​ដែល​អ្នកគួរ​តែ​អនុវត្ត​តាម ​ខណៈដែល​ថែរក្សា​តំបន់​រសើប​នៃ​រាងកាយ​។ ទុកឱ្យទ្វារមាស​សម្អាត​ដោយ​ខ្លួនឯង ទ្វារមាស​របស់អ្នក​អាច​លាង​សម្អាត​ដោយ​ខ្លួនឯង​ផ្ទាល់​ ហើយ​ដោយ​មាន​ជំនួយ​ពី lactobacilli និង​បាក់តេរី​ល្អ។ ពួកវា​អាច​ជួយ​រក្សា​ទឹកអាស៊ីត​នៃ​ទ្វារមាស និង​មាន​ឥទ្ធិពល​ខ្លាំង​ក្នុង​ការ​ប្រឆាំង​មេរោគ​នៅក្នុង​ទ្វាមាស។ លាង​សម្អាត​តែ​ជាមួយ​នឹងទឹក​ប៉ុណ្ណោះ សព្វថ្ងៃនេះ​មាន​ស្ត្រីជា​ច្រើន​បាន​ប្រើ​ជែល​សម្រាប់​ធ្វើ​អនាម័យ​ទ្វារមាស។ ប៉ុន្តែ​វិធីនេះ​មិនត្រូវ​អ្នក​ជំនាញ​ផ្តល់​អនុសាសន៍​ឱ្យប្រើ​នោះ​ឡើយ។ ផ្ទុយ​ទៅវិញ​អ្នកគួរ​ប្រើតែ​ទឹក​ធម្មតា​ប៉ុណ្ណោះ ដើម្បី​លាង​សម្អាត។ ត្រូវប្រុង​ប្រយ័ត្ន​ជាមួយ​នឹងសាប៊ូ ក្នុងករណី​ចាំបាច់​បំផុត​ទើប​ត្រូវប្រើ​សាប៊ូ ដើម្បី​ចៀស​វាង​មាន​ផល​ប៉ះពាល់​ដល់​កម្រិត pHនៃ​ទ្វារមាស។ សូម្បី​ប្រាកដ​ថា​ទ្វារមាស​របស់​អ្នក​មិន​ស្ងួត​ពេក។ ក្រុមអ្នក​ជំនាញ​បាន​ផ្តល់​អនុសាសន៍​ថា ជា​ធម្មតា​គួរតែ​ប្រើ​សាប៊ូ​ជាមួយ​នឹង​ប្រេង​អូលីវ។ លាងសម្អាត​មួយ​ថ្ងៃម្តង​បាន​ហើយ ប្រសិនបើ​អ្នក​បាន​លាង​សម្អាត​ទ្វារមាស​ច្រើន​ពេក ក្នុង​អំឡុង​ពេលថ្ងៃ​នឹងធ្វើ​ឱ្យវា​រលាក។ ដូច្នេះ​អ្នក​ត្រូវ​លាង​សម្អាត​នៅ​ពេល​ល្ងាច​មួយ​ថ្ងៃម្តង​បាន​ហើយ។ កុំសម្អាតដោយការស្ទីម វិធីសាស្ត្រ​មួយនេះ​មាន​ការ​ពេញ​និយម​បំផុត​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ប៉ុន្តែ​មិនមែន​ជាវិធី​សាស្ត្រ​ដែល​មាន​សុវត្ថិភាព​នោះទេ។ បើ​យោង​តាម​ក្រុម​គ្រូពេទ្យ​មាន​ប្រសាសន៍​ថា វិធី​សាស្ត្រ​នេះ​នឹង​ធ្វើឱ្យ​គ្រោះថ្នាក់​ដល់​ទ្វារមាស។ កុំប្រើស្រោមដៃ ឬអេប៉ុងទន់ៗ ការប្រើ​ស្រោមដៃ ឬ​អេប៉ុង​អាច​ប៉ះពាល់​ដល់​សំណើម​នៃ​ទ្វារមាស។ ដូច្នេះ​អ្នក​មិនគួរ​ប្រើ​ឧបករណ៍​បែបនេះ​ឡើយ៕

អ្នក​នឹង​ចាប់ផ្តើម​សម្រេចកាម​ដោយ​ខ្លួនឯង​ភ្លាម​នៅ​យប់​នេះ បើ​ដឹង​ពីហេតុផលខាងក្នុងនេះ

មនុស្សម្នាក់ៗ​សុទ្ធតែ​ចូលចិត្ត​សម្រេចទឹកកាម​ដោយ​ខ្លួនឯង ។ ហេតុអ្វី​ត្រូវ​ខ្មាស់អៀន​នឹង​និយាយ​រឿង​នេះ​ឡើង? ការសម្រេចកាម​មិន​ត្រឹមតែ​ធ្វើឱ្យ​អ្នក​មាន​ក្តីសុខ​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​បាន​ផ្តល់នូវ​អត្ថប្រយោជន៍​ជាច្រើន​ដែល​អ្នកទាំងអស់គ្នា​មិន​ធ្លាប់​បាន​ដឹង។ ខាងក្រោម​នេះ​ជា​មូលហេតុ ៦យ៉ាង​ដែល​អ្នក​គួរ​មាន​ទម្លាប់​សម្រេចទឹកកាម​ដោយ​ខ្លួនឯង៖ ១. ជំនួយ​ដល់​បេះដូង តាម​ការស្រាវជ្រាវ​ក្នុង​ប្រទេស​អ៊ីស្រាអ៊ែល​កាលពី​ឆ្នាំ ១៩៧៦ បាន​បង្ហាញ​ថា មនុស្សស្រី​ងាយនឹង​កើត​ជំងឺ​បេះដូង ដោយសារ​សម្រេចទឹកកាម​បាន​តិចពេក។ ដូចនេះ​អ្នក​អាច​ផ្តល់​ក្តីសុខ​ឱ្យ​ខ្លួនឯង​គ្រប់ពេល​ដែល​អ្នក​ត្រូវការ។ ២. ជួយ​ឱ្យ​អ្នក​គេងលក់​ស្រួល បើ​អ្នក​មាន​បញ្ហា​គេង​មិនលក់ ទោះ​ខំប្រឹង​បិទភ្នែក​យ៉ាងណា​ក៏​មិនលក់ សាកល្បង​សម្រេចកាម​ដោយ​ខ្លួនឯង ព្រោះ​អរម៉ូន​ប្រូឡាក់ទីន​ត្រូវបាន​បញ្ចេញ​មក​ជាមួយ​ទឹកកាម ហើយ​វា​មាន​ប្រសិទ្ធិភាព​ធ្វើឱ្យ​ងងុយគេង។ ៣. ល្អ​ចំពោះ​ទ្វារមាស សាច់ដុំ​អាងត្រគាក​ត្រូវ​ប្រើប្រាស់​វា​ឱ្យ​បាន​ទៀងទាត់ និង​ការកន្ត្រាក់​នៃ​ទ្វារមាស ដើម្បី​រក្សា​មុខងារ​ផ្លូវភេទ​ឱ្យ​បាន​ប្រសើរ។ ការសម្រេចទឹកកាម​ខ្លួនឯង​ជួយឱ្យ​មករដូវ​ទៀងទាត់។ ៤. ជួយ​ឱ្យ​អ្នក​រស់​បាន​អាយុ​វែង ក្រៅពី​វា​ធ្វើឱ្យ​ស្បែក​អ្នក​ភ្លឺថ្លា តែ​អ្នក​នឹង​រស់​បាន​យូរ។...

MOST COMMENTED

error: Content is protected !!