28 C
Phnom Penh
ថ្ងៃ​អង្គារ, ខែ​មិថុនា 19, 2018

សិល្បៈកម្សាន្ត

ទំព័រដើម សិល្បៈកម្សាន្ត
ព័ត៌មានសិល្បៈកម្សាន្ត តារា តន្ត្រី ចម្រៀង វីដេអូ ភាពយន្ត កម្រងរូបភាព រឿង​ប្លែកៗ និងព័ត៌មាន​នានា​នៅ​ជុំវិញ​រង្វង់​សិល្បៈ ដើម្បី​ចែក​ជា​អារម្មណ៍​សប្បាយរីករាយទាំងអស់គ្នា។

ពេលវេលា​ជា​អ្នក​កំណត់​!​ ស៊ូ​ ស៊ី​រី​កា​ ចេញ​សារ​ក្តុកក្តួល​នឹក​ម្តាយ​ចំ​ថ្ងៃ​បុណ្យ​រំឭក​គុណ​ម្តាយ​…

ក្រោយ​ពេល​អ្នក​ម្តាយ​ជាទី​ស្រលាញ់​ដែល​តែង​មើលថែ​ និង​ខ្វល់ខ្វាយ​ពី​ខ្លួន​គ្រប់ពេលវេលា​បាន​បញ្ចប់ជីវិត​ក្នុង​ពេល​មួយ​ដ៏​ខ្លី​ដែល​ពិបាក​ក្នុង​ការ​ទទួលយក​នោះ​ធ្វើ​ឲ្យ​តារាចម្រៀង​ស្រី​ដែល​ទើប​ប្រកាស​ចាកចេញ​ពី​សិល្បៈ​ ស៊ូ​ ស៊ី​រី​កា​ ពិតជា​ក្តុកក្តួល​ និង​មាន​ភាព​អាឡោះអាល័យ​ក្រៃពេក​ចំពោះ​អ្នក​ម្តាយ​របស់​ខ្លួន​រហូត​មក​ទល់​ពេល​នេះ​។​ ​ជា​ថ្មី​ម្តងទៀត​ធ្វើ​ឲ្យ​ ស៊ី​រី​កា​ កាន់តែ​ក្តុកក្តួល​កាន់តែ​ខ្លាំង​ទៀត​នោះ​គឺ​ស្រប​ពេល​ដែល​ប៉ុន្មាន​ថ្ងៃនេះ​គឺជា​ថ្ងៃ​នៃ​បុណ្យ​រំឭក​គុណ​ម្តាយ​ធ្វើ​ឲ្យ​នាង​ចេញ​សារ​ទឹកភ្នែក​ដែល​អាន​ស្ទើរតែ​ស្រក់​ទឹកភ្នែក​តាម​នាង​ទៅ​ហើយ​ ព្រោះ​ឆ្នាំ​មុនៗ​ ស៊ី​រី​កា​ តែង​បាន​នៅ​ក្បែរ​ និង​មើលថែ​ម្តាយ​ជា​និច្ច​ ប៉ុន្តែ​ឆ្នាំ​នេះ​គឺ​នាង​បាន​ត្រឹម​ឃើញ​រូបថត​ម្តាយ​តែ​ប៉ុណ្ណោះ​។​ ស៊ូ​ ស៊ី​រី​កា​ បាន​បង្ហាញ​សារ​ក្តុកក្តួល​បែប​នេះ​ថា​ «Happy​ Mother’s​ Day​ កូន​នឹក​ម៉ែ​ខ្លាំង​ណាស់​ឆ្នាំ​មុន​ម៉ែ​នៅ​ក្បែរ​កូន​ចុះ​ឆ្នាំ​នេះ​ហេតុ​អី​ម៉ែ​ទៅ​ចោល​កូន​ ពេល​នេះ​កូន​គ្មាន​ម៉ែ​នៅ​ជិត​ដូច​ពេល​មុន​ សល់​តែ​រូបថត​ប៉ុណ្ណោះ​ តែ​កូន​មិន​ដែល​ភ្លេច​ម៉ែ​ទេ​ អរគុណ​ដែល​បាន​ផ្តល់​កំណើត​អោយ​កូន​ អរគុណ​ដែល​ធ្វើ​គ្រប់យ៉ាង​ដើម្បី​កូន​...

ខូចចិត្ត​អាជីព​!​ សុខ​ សោ​ម៉ា​វ​ត្តី​ ចេញ​សារ​ខូចចិត្ត​ ស្រប​ពេល​ដំណឹង​ស្នេហ៍​នាង​ និង​ លី​ វ៉ា​ហេ​ទ​….

មួយ​រយៈ​កន្លង​មកនេះ​បើ​ទោះបីជា​មានការ​ច្រានចោល​ចំពោះ​រឿងរ៉ាវ​លើស​ពី​មិត្ត​រួម​អាជីព​របស់​អ្នក​មេម៉ាយ​ក្តៅ​ស្រួយ​ សុខ​ សោ​ម៉ា​វ​ត្តី​ ក៏​ពិតមែន​ប៉ុន្តែ​គេ​តែង​ឃើញ​នាង​ និង​តារាបាល់ទាត់​ លី​ វ៉ា​ហេ​ទ​ ដែល​ទើប​ជួយ​ក្រុម​យុវជន​អាយុ​ក្រោម​២១​ឆ្នាំ​ឈ្នះ​ជើងឯក​រង​ពានរង្វាន់​ស្តេច​ព្រុយ​នេ​នោះ​ តែង​បង្ហាញ​ភាព​ស្និទ្ធស្នាល​រវាង​គ្នា​ជា​រឿយៗ​។​ ​ក្រោយ​ពេល​រឿងរ៉ាវ​នេះ​ហាក់​មិន​ស្ងប់​រលត់​សោះ​នោះ​គេ​ក៏​តែង​ឃើញ​តារា​សម្តែង​រូប​ស្រស់​ សុខ​ សោ​ម៉ា​វ​ត្តី​ តែង​បាន​បង្ហាញ​អារម្មណ៍​ និង​សារ​របស់​ខ្លួន​ជា​រឿយៗ​នៅ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​ដែល​នេះ​ក៏​វា​អាច​បញ្ជាក់​ពី​ទំនាក់ទំនង​រវាង​នាង​ និង​ លី​ វ៉ា​ហេ​ទ​ ផង​ដែរ​ ព្រោះ​បើ​តាម​ការ​បង្ហោះ​នា​ពេល​កន្លង​មក​នាង​ហាក់​បង្ហាញ​អារម្មណ៍​ប្រចណ្ឌ​ចំពោះ​បុរស​ម្នាក់​នេះ​ជា​ខ្លាំង​។​ ថ្មីៗ​អម​ដោយ​រូបភាព​ដ៏​គួរ​ឲ្យ​ស្រលាញ់​មួយ​សន្លឹក​ សុខ​ សោ​ម៉ា​វ​ត្តី​ ក៏​បាន​បន្ថែម​សារ​បែប​ខូចចិត្ត​អាជីព​បែប​នេះ​ថា​ «​មុន​នឹង​ស្រលាញ់​នរណា​ម្នាក់​ ត្រូវ​បើកភ្នែក​អោយ​ស្រឡះ​ ដើម្បី​មើលឃើញ​គ្រប់យ៉ាង​បាន​ច្បាស់​ពី​គេ​...

ដេ​ន​នី​ ក្វា​ន់​ សួរ​ថា​តិច​អត់​ដឹង​ហេតុ​អ្វី​នាង​មាន​ក្តី​សុខ​?​ ការ​ពិត​ចឹ​ង​សោះ​ទើប​នាង​សុខ​នោះ​!

បើ​ទោះបីជា​ត្រូវ​បាន​មហាជន​មើលឃើញ​ថា​ ដេ​ន​នី​ ក្វា​ន់​ និង​ក្រុម​គ្រួសារ​ទាំងមូល​ហាក់​មាន​ជីវភាព​ធូរធារ​ច្រើន​មែន​ប៉ុន្តែ​តារា​សម្តែង​ស្រី​ដែល​ទើប​រួច​ពិន័យ​ពី​ក្រសួង​វប្បធម៌​រូប​នេះ​បែរជា​ចេញ​សារ​ត្អូញត្អែរ​ពី​ជីវភាព​ ព្រមទាំង​ថា​នាង​ពុំ​សូវ​មាន​ក្តី​សុខ​ក្នុង​ជីវិត​នោះ​ឡើយ​។​ តែ​ពេល​នេះ​ស្រាប់តែ​ស្រី​ស្រស់​សាច់​សរូប​នេះ​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ក្តី​សុខ​របស់​ខ្លួន​ហើយ​ ហើយ​ថែម​ទាំង​បាន​ដាក់​ជា​សំនួរ​ទៅ​កាន់​មហាជន​ទៀត​ផង​ថា​ ដឹង​ទេ​ថា​ហេតុ​អ្វី​ទើប​នាង​មាន​ក្តី​សុខ​នោះ​? ចម្លើយ​ត្រូវ​បាន​ ដេ​ន​នី​ ក្វា​ន់​ ធ្វើការ​បកស្រាយ​អម​ជាមួយ​សំណួរ​របស់​នាង​ ដោយ​បាន​លើក​ឡើង​ថា​ «​ជីវិត​របស់ខ្ញុំ​សព្វថ្ងៃ​គឺ​បែប​ធម្មតាៗ​ តែ​មាន​ក្តី​សុខ​ តើ​ដឹង​ទេ​ថា​ព្រោះ​អ្វី​?​ គឺ​ព្រោះតែ​ខ្ញុំ​ជា​មនុស្ស​មិន​ចូល​ចិត្ត​យក​ខ្លួនឯង​ទៅ​ប្រៀបធៀប​និង​ជីវិត​អ្នក​ដទៃ​ ...»​។​ តារា​សម្តែង​តែង​សម្ញែង​ទ្រូង​រូប​នេះ​បាន​បន្ត​ថែម​ទៀត​ថា​ «​មួយទៀត​នោះ​គឺ​ខ្ញុំ​ពេញចិត្ត​នូវ​អ្វី​ដែល​ខ្ញុំ​មាន​ ហើយ​ក៏​មិន​ខ្វល់​ថា​អ្នក​ណា​មាន​ជាង​ខ្ញុំ​ឬ​អន់​ជាង​ខ្ញុំ​ សំខាន់​គឺ​ខ្ញុំ​យក​ពេលវេលា​របស់ខ្ញុំ​ទៅ​ធ្វើ​រឿង​ល្អៗ​ជាមួយ​គ្រួសារ​និង​មនុស្ស​ជុំវិញ​ខ្លួន​»៕

មិន​អាច​ទ្រាំ​ទៀត​ទេ​!​ ឆ​ន​ សុវណ្ណ​រាជ​ ៖​ ខួរក្បាល​ខ្ញុំ​មិនមែន​ធុងសំរាម​ទេ​ ហាម​ចាក់សំរាម​…

ស្រប​ពេល​ដែល​លោក​ ឆ​ន​ សុវណ្ណ​រាជ​ ត្រូវ​បាន​គេ​មើលឃើញ​ថា​កាលពី​ប៉ុន្មាន​ថ្ងៃមុន​កន្លង​ទៅ​នេះ​លោក​បាន​ទៅ​សម្រាក​នៅ​មន្ទីរពេទ្យ​មួយ​នា​ក្រៅប្រទេស​ដោយ​ពុំ​ដឹង​ថា​តើ​លោក​មាន​ជំងឺ​អ្វី​ ឬ​គ្រាន់តែ​ទៅ​ដើម្បី​ថែរក្សា​សុខភាព​ ឬ​សម្ផស្ស​ឡើយ​?​។​ មន្ទិល​នេះ​មិន​ទាន់​ទាំង​បាន​ដោះស្រាយ​រួចរាល់​ផង​ស្រាប់តែ​កាលពី​ថ្ងៃ​ទី​១១​ ឧសភា​ គេ​ក៏​បានឃើញ​លោក​បាន​បញ្ចេញ​សារ​ហាក់​បង្ហាញ​ពី​អារម្មណ៍​មួយ​ដែល​ពុំ​អាច​អត់ធ្មត់​នឹង​ទ្រាំ​តទៅ​ទៀត​បាន​ចំពោះ​អ្នក​ដែល​ធ្វើ​នូវ​រឿងរ៉ាវ​ដាក់​លោក​ដោយ​ពុំ​បាន​គិតពិចារណា​ឲ្យ​ច្បាស់លាស់​។ លោក​ ឆ​ន​ សុវណ្ណ​រាជ​ បាន​បង្ហើរ​សារ​យ៉ាង​ក្តៅ​គគុក​បែប​នេះ​ថា​ «​ចង់​ប្រាប់​ថា​ខួរក្បាល​ខ្ញុំ​មិនមែន​ជា​ធុងសំរាម​នោះ​ទេ​ តែ​វា​ជា​កន្លែង​មួយ​ដែល​ផ្ទុក​នូវ​រឿងរ៉ាវ​ល្អៗ​ និង​ដែល​មាន​ប្រយោជន៍​សំរាប់​ខ្ញុំ​ បើសិនជា​អ្នក​ចង់​យក​សំរាម​មក​បោះចោល​ទី​នេះ​ ខ្ញុំ​គិត​ថា​អ្នក​បោះ​ខុស​កន្លែង​ហើយ​ !​ ហាម​ចាក់សំរាម​ »​។​ ឆ្លើយ​តប​នឹង​សារ​ដ៏​ក្តៅ​គគុក​នេះ​បណ្តា​អ្នកគាំទ្រ​រូប​លោក​ក៏​បាន​ចូល​ទៅ​ខ​មិន​ក្នុង​ន័យ​ឲ្យ​លោក​រម្ងាប់​អារម្មណ៍​ឲ្យ​បាន​ច្រើន​ និង​បាន​ប្រាប់​ឲ្យ​លោក​ព្យាយាម​ឈប់​គិត​ពី​អ្វី​ដែល​គិត​ថា​អត់​ប្រយោជន៍​ចំពោះ​រូប​លោក​ថែម​ទៀត​ផង​៕

កប់​!​ ឈុត​ថ្មី​របស់​នាង​ Shampoo​ ម្តងនេះ​ធ្វើ​ឱ្យ​ប្រុសៗ​មើល​ឡើង​ឈាម​ច្រមុះ​ទៀត​ហើយ​ (​មាន​រូប​)

ប្រទេស​ថៃ​៖​ កាលពី​ពេល​ថ្មីៗ​នេះ​ តារា​សម្តែង​ស្រី​ល្បីឈ្មោះ​អ្នក​នាង​ Shampoo​ បាន​គ្រង​ឈុត​ក្រហមឆ្អិនឆ្អៅ​ និង​សិច​ស៊ី​បញ្ចេញ​សាច់​ភ្លៅ​នៅ​ក្នុង​កម្មវិធី​មួយ​ធ្វើ​ឱ្យ​មហាជន​ទូទៅ​ ជា​ពិសេស​ប្រុសៗ​ឃើញ​ហើយ​ចង់​ឈាម​ច្រមុះ​។​ ប៉ុន្តែ​បន្ទាប់​ពី​នេះ​ទៀត​ ស្រាប់តែ​ពេល​នេះ​ គេ​ឃើញ​តារា​ស្រី​កូនភ្លោះ​ពីរ​រូប​នេះ​បាន​មក​គ្រង​ឈុត​ស្បៃ​មើល​ធ្លុះ​ដល់​សាច់​ក្នុង​វិញ​ម្តង​ ធ្វើ​ឱ្យ​ប្រុសៗ​ឃើញ​ហើយ​ចង់​ដាច់​ផ្ងារ​ម្តងទៀត​ ហើយ​អ្វី​ដែល​ពិសេស​ជាង​នេះ​ទៀត​ឈុត​នេះ​ក៏​មាន​ដាំ​ពេជ្រ​ទម្ងន់​ជាង​ ៦០០​កា​រ៉ាត់​ថែម​ទៀត​ផង​៕ ចង់​ដឹង​ច្បាស់​កាន់តែ​ខ្លាំង​ តោះ​ទៅ​ទស្សនា​រូបភាព​នាង​ Shampoo​ ទាំងអស់​គ្នា​ខាងក្រោម​នេះ​៖

មែន​លំៗ​ទេ​ណា​!​ ទម្រាំ​បាន​រាង​សង្ហារ​ដូច​សព្វថ្ងៃ​ការ​ពិត​ ខេមរៈ​ សិរីមន្ត​ មានការ​លំបាក​ខ្លាំង​បែប​នេះ​!​ (​មាន​វី​ដេ​អូ​)

ក្រៅពី​មាន​ទឹកដម​ពិ​រោះ​ទាក់ទាញ​មិត្ត​យុវវ័យ​យ៉ាងច្រើន​នោះ​តារាចម្រៀង​ប្រុស​លោក​ ខេមរៈ​ សិរីមន្ត​ ក៏​មាន​រូបរាង​សង្ហារ​ ដែល​មើលទៅ​ខ្ពស់ស្រឡះ​មិន​ចាញ់​តារា​បង្ហាញ​ម៉ូ​ដ​អាជីព​ឡើយ​ បើ​ទោះបី​លោក​ជា​តារាចម្រៀង​ក្តី​ប៉ុន្តែ​កត្តា​ភាព​ស្រស់​សង្ហារ​ក៏​ជា​កត្តា​ទាក់ទាញ​មួយ​ផ្នែក​ធំ​ដែរ​។​ ជាមួយ​ភាព​សង្ហារ​នេះ​ប្រហែលជា​មហាជន​តែង​ចង់​ដឹង​ថា​លោក​ ខេមរៈ​ សិរីមន្ត​ មាន​វិធីសាស្ត្រ​បែប​ណា​ដើម្បី​ទទួល​បាន​សាច់ដុំ​កង់ៗ​គួរ​ឲ្យ​ទាក់ទាញ​បែប​នេះ​? ​ការ​ពិត​ទៅ​ការណ៍​ដែល​លោក​ ខេមរៈ​ សិរីមន្ត​ ស្រស់​សង្ហារ​បែប​នេះ​គឺ​មក​ពី​លោក​តែង​ទទួលយក​ការ​ហាត់ប្រាណ​ជា​ប្រចាំ​តែ​ប៉ុណ្ណោះ​នេះ​បើ​យោង​តាម​ការ​បង្ហោះ​វី​ដេ​អូ​ខ្លី​មួយ​របស់​លោក​ដែល​ស្តី​ពី​ការ​ធ្វើ​លំ​ហាត់​របស់​លោក​។​ អម​នឹង​វី​ដេ​អួ​ខ្លី​មួយ​នេះ​លោក​ ខេមរៈ​ សិរីមន្ត​ ក៏​បាន​បញ្ចេញ​សារ​បែប​ដាស់តឿន​ដូចនេះ​ថា​ មាន​សុខភាព​មាន​ អ្វីៗ​ទាំងអស់​ ភាព​ជោគជ័យ​មិនមែន​បាន​មក​ដោយ​ងាយៗ​នោះ​ទេ​ពាក្យស្លោក​«​ចូល​កុំ​ព្យាយាម​ដុត​ផ្ទះ​របស់​អ្នក​ដ៏​ទៃ​ដើម្បី​គ្រាន់តែ​ចង់បានរ​ងើ​គ​ភ្លើង​មក​អាំង​ពងមាន់​ដ៏​តូច​របស់​យើង​អី​»!៕ តោះ​ទស្សនា​វី​ដេ​អូ​ហាត់ប្រាណ​របស់​លោក​ ខេមរៈ​ សិរីមន្ត​ ទាំងអស់​គ្នា​! https://www.facebook.com/sereymun.official/videos/1616141511815857/

មិនធម្មតា​បទ​ថ្មី​ អេ​ន​ឌី​ រសជាតិ​ថ្មី​មាន​ទាំង​ក្តៅ​សាច់​ និង​កំសត់​ហូរ​ទឹកភ្នែក​!​ (​មាន​វី​ដេ​អូ​)

«​ទីបំផុត​ទើប​ដឹង​ថា​គេ​កុហក​»​ ជា​ស្នាដៃ​មួយ​ថ្មី​របស់​តារា​សម្តែង​ និង​ចម្រៀង​ លោក​ អេ​ន​ឌី​ នៅ​ក្នុង​ផលិតកម្ម​ P​ Production​ ដែល​វា​ជា​រសជាតិ​ថ្មី​មួយ​បែប​ទៀត​របស់​លោក​ អេ​ន​ឌី​ ព្រោះ​កន្លងៗ​មក​គេ​ធ្លាប់តែ​ឃើញ​ចម្រៀង​របស់​លោក​ មាន​តែ​ឈុត​ស្រើបស្រាល​ និង​ក្តៅ​សាច់​រវាង​លោក​ និង​តួ​សម្តែង​ស្រី​តែ​ប៉ុណ្ណោះ​។​ ក្នុង​ចម្រៀង​មួយ​បទ​នេះ​ក្រៅពី​ឈុត​ស្រើបស្រាល​របស់​លោក​ អេ​ន​ឌី​ ជាមួយ​តួ​ស្រី​ ទឹម​ រ​ដ្ឋា​ នៅ​មាន​ឈុត​ស្និទ្ធស្នាល​ស្នេហា​រវាង​កញ្ញា​ ទឹម​ រ​ដ្ឋា​ និង​អ្នក​នាង​ កែវ​ ស្រី​នាង​...

មិន​ស្មានថា​ស្ងាត់ៗ​លោក​ ណុ​ប​ បា​យ៉ា​រិ​ទ្ធ​ និង​ បេន​នី​ យ៉ាំ​ង​ sweet​ ដល់​ថ្នាក់​ហ្នឹង​សោះ​!​ (​មាន​វី​ដេ​អូ​)

កំពូល​តារាចម្រៀង​ប្រុស​ប្រចាំ​ផលិតកម្ម​ហង្ស​មាស​លោក​ ណុ​ប​ បា​យ៉ា​រិ​ទ្ធ​ ដែល​កន្លងៗ​មក​គេ​ពុំដែល​លេចឮ​ថា​លោក​មាន​ស្នេហា​ ឬ​មាន​ម្ចាស់​ចិត្ត​នោះ​ទេ​ ទើបតែ​ពេល​នោះ​ស្រាប់តែ​គេ​បានឃើញ​លោក​បាន​បង្ហាញ​សកម្មភាព​មួយ​ចំនួន​បែប​ sweet​ ជាមួយ​តារា​សម្តែង​ស្រី​សិច​ស៊ី​ បេន​នី​ យ៉ាំ​ង​។​​ ចំពោះ​សកម្មភាព​ដ៏​ផ្អែមល្ហែម​រវាង​តារា​រៀមច្បង​ និង​តារា​ស្រករ​ក្រោយ​នេះ​ត្រូវ​បាន​គេ​មើលឃើញ​បន្ទាប់​ពី​កញ្ញា​ បេន​នី​ យ៉ាំ​ង​ បាន​ធ្វើការ​ផ្សាយ​ផ្ទាល់​ (Live)​ ដើម្បី​លក់​ផលិតផល​ហើយ​ក្នុង​នោះ​ក៏​មាន​វត្តមាន​របស់​លោក​ ណុ​ប​ បា​យ៉ា​រិ​ទ្ធ​ នៅ​អង្គុយ​ក្បែរ​គ្នា​ផង​ដែរ​។​​ លើស​ពី​នេះ​ទៀត​គេ​ក៏​បានឃើញ​អ្នក​ទាំង​ពីរ​បាន​បង្ហាញ​ភាព​ស្និទ្ធ​យ៉ាង​ខ្លាំង​ដែល​ធ្វើ​ឲ្យ​មហាជន​បាន​ដាក់​ការ​សង្ស័យ​ថា​អ្នក​ទាំង​ពីរ​ជា​គូស្នេហ៍​ទៀត​ផង​ បើ​ទោះបីជា​មានការ​ចោទសួរ​ពី​អ្នកគាំទ្រ​ពេល​កំពុង​ផ្សាយ​ផ្ទាល់​នោះ​ ក៏​គេ​ពុំ​បានឃើញ​ បេន​នី​ យ៉ាំ​ង​ ឆ្លើយ​តប​នោះ​ឡើយ​។ ដើម្បី​ជ្រាប​ច្បាស់​សុំ​ទស្សនា​វី​ដេ​អូ​ទាំងអស់​គ្នា​! https://www.facebook.com/BenneYang/videos/2073712516228563/?t=1

អីយ៉ា​!​ គ្រាន់តែ​ Shampoo​ លេចមុខ​ថ្ងៃ​ដំបូង​ភ្លាម​ ធ្វើ​ឱ្យ​ប្រុស​ឃើញ​ហើយ​ចង់​ដាច់​ផ្ងារ​ (​មាន​រូប​)

ប្រទេស​ថៃ​៖​ គ្រប់​គ្នា​ប្រហែលជា​បានដឹង​ហើយ​ថា​ តារា​សម្តែង​ និង​ជាតា​រា​ម៉ូត​ដ៏​ល្បី​ប្រចាំ​ប្រទេស​ថៃ​គឺ​ អ្នក​នាង​ Shampoo​ បាន​បាត់​មុខ​ពី​វិ​ថី​សិល្បៈ​មួយ​រយៈ​ដោយសារ​នាង​ទើប​សម្រាល​បុត្រ​បានកូន​ភ្លោះ​ពីរ​។​ យ៉ាងណាមិញ​ ថ្ងៃនេះ​ជា​ថ្ងៃ​ដំបូង​បន្ទាប់​ពី​បាត់​មុខ​នាង​អស់​ពេល​ជា​យូរ​ តារា​សម្តែង​កូន​ពីរ​ចេញ​មុខ​ចូលរួម​ក្នុង​កម្មវិធី​មួយ​ក្នុង​ឈុត​សម្លៀក​បំពាក់​ពណ៌​ក្រហមឆ្អិនឆ្អៅ​ បង្ហាញ​ភ្លៅ​ និង​ជើង​ដ៏​ស្រ​ឡូ​ន​របស់​នាង​ ហើយ​អ្វី​ដែល​ពិសេស​ជាង​នេះ​ទៀត​គេ​ក៏​ឃើញ​មាន​បំពាក់គ្រឿងអលង្ការ​ប្រណិតៗ​ថ្លៃៗ​ថែម​ទៀត​ផង៕ ចង់​ឃើញ​កាន់តែ​ច្បាស់ តោះ! ទៅ​ទស្សនា​រូបភាព​ខាងក្រោម​ទាំងអស់​គ្នា៖

សុ​ន​ ស្រី​ពេជ្រ​ ទោះ​ជួប​ស្នេហ៍​ថ្មី​ តែ​អំ​រែក​លើ​ស្មា​នៅ​តែ​ធ្ងន់​…

ក្រោយ​ពេល​សារព័ត៌​មានបាន​ចុះ​ផ្សាយ​យ៉ាង​ព្រោងព្រាត​អំពី​រឿងរ៉ាវ​ជួប​ស្នេហ៍​ថ្មី​របស់​តារាចម្រៀង​ស្រី​សំឡេង​ផ្អែម​ សុ​ន​ ស្រី​ពេជ្រ​ ដែល​ពួក​គេ​នឹង​ឈាន​ដល់​ការ​ចូល​រោង​ជ័យ​ក្នុង​ពេល​ដ៏​ជាក់លាក់​ណាមួយ​ខាង​មុខ​នេះ​។​ ការ​ដែល​ សុ​ន​ ស្រី​ពេជ្រ​ បាន​ជួប​ស្នេហ៍​ថ្មី​ក្រោយ​បរាជ័យ​ស្នេហ៍​ចាស់​នោះ​មាន​មហាជន​ជា​ច្រើន​បាន​សន្និដ្ឋាន​ថា​ នាង​ប្រហែលជា​លែង​សូវ​ឈឺចាប់​ និង​ជួប​ទុក្ខ​លំបាក​ទៀត​ហើយ​ ព្រោះតែ​ការ​ចូល​មក​ដល់​ពី​សំណាក់​គូស្នេហ៍​ថ្មី​របស់​នាង​នេះ​។​ ប៉ុន្តែ​អ្វី​ទេវតា​គិត​មិន​ដូច​មនុស្ស​គិត​ឡើយ​ ពោល​គឺ​ សុ​ន​ ស្រី​ពេជ្រ​ នាង​នៅ​តែ​មាន​បន្ទុក​យ៉ាងធ្ងន់ធ្ងរ​នៅ​ជាប់​ស្មា​របស់​នាង​ ព្រោះ​ឪពុក​របស់​នាង​គឺ​លោកតា​ សង់​ស៊ី​ស​ មាន​ជំងឺ​ជា​ច្រើន​មុខ​ប្រចាំ​កាយ​ដែល​ត្រូវការ​ចំណាយ​លើ​ការ​ព្យាបាល​គាត់​ជា​ប្រចាំ​ លើស​ពី​នេះ​ទៀត​ ស្រី​ពេជ្រ​ មាន​អំ​រែក​រឹតតែ​ធ្ងន់​មួយទៀត​គឺ​ត្រូវ​មើលថែ​ប្អូនប្រុស​ដែល​មាន​ជំងឺ​ម្នាក់​ទៀត​ដែល​មក​ទល់​ពេល​នេះ​នាង​បាន​ចំណាយ​ប្រាក់​តម្កល់​ផ្ទាល់ខ្លួន​ដើម្បី​ព្យាបាល​ប្អូនប្រុស​ អស់​ជាង​៥​ម៉ឺន​ដុល្លារ​ទៅ​ហើយ​។​​ ទាក់ទិន​នឹង​ការ​ចំណាយ​សម្រាប់​ព្យាបាល​ឪពុក​ រួម​នឹង​ប្អូនប្រុស​នេះ​នា​ពេល​កន្លង​មក​ ស៊ុន​...

MOST COMMENTED

error: Content is protected !!